ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលចិនធ្វើអត្តឃាត ក្នុងសណ្ឋាគារ ឆៃ សិន យ៉ាងចម្លែក

10 ខែ មុន 625 តូ សុផល

ប៉ៃលិន ៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតខ្លួនឯងយ៉ាងចម្លែកដោយយកខ្សែចងកទៅនឹងគន្លឹះទ្វាបន្ទប់ទឹក នៅក្នុងសណ្ឋាគារ ឆៃ សិន ។

បើតាមមន្ត្រីនគរបាលមូលបានប្រាប់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលា​ម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ០៥កើត​ ខែស្រាពណ៍​ ឆ្នាំ​ច សំរឹទ្ធស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៦ ខែសីហា​ ឆ្នាំ​២០១៨ នៅចំណុចបន្ទប់លេខ០១ ក្នុងសណ្ឋាគារ ឆៃ សិន (អតីតម្កុដពេជ្រចាស់) ស្ថិតក្នុងភូមិផ្សារព្រំជើង ​ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន។

មន្ត្រីនគរបាល បានប្រាប់ទៀតថា ជនរងគ្រោះ​ឈ្មោះ​ CHEN FENG  ភេទ​ ប្រុស អាយុ​៤១ឆ្នាំ ជនជាតិ​ចិន មកស្នាក់​នៅ​ក្នុងភូមិ​ឃុំកើត​ហេតុ​ខាង​លើ​។

ក្រោយពីការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញរួចឃើញថា ករណីខាងលើពិតជាធ្វើអត្តឃាត ដោយចងក ពិតប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានរក្សានៅវត្តគិរីមរកត ហៅវត្តផ្សារព្រំដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!