ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូមកសុំជឿសាំងគេមិនអោយទៅយកកាំបិតមកកាប់​ តែត្រូវគេជួយចាប់បាន ហៅសមត្ថកិច្ចឃាត់ខ្លួនទាំងយប់!

1 ឆ្នាំ មុន 188 តូ សុផល

រាជធានីភ្នំពេញ ៖​ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនដល់កំរិតបានជិះម៉ូតូមកសុំជឿសាំងគេ តែអ្នកលក់មិនអោយជឿ ក៏ត្រលប់ទៅយកកាំបិតមកបំណងកាប់អ្នកលក់ តែត្រូវបានប្រជាពលរដ្ឋជួយចាប់បាន រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍សាកសួរទាំងយប់។

ហេតុការណ៍​នេះបានកើតឡើងនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជិត០៣ទា​បភ្លឺ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ ទី១៦​ខែសីហា ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តា​មបណ្តោយផ្លូវមុន្នីរ៉េត​(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ មានយុវជនម្នាក់ បានជិះម៉ូតូសង់កូរ៉េ ពណ៍ក្រហម ស៊េរីចាស់ មួយគ្រឿង​ មកសុំជឿសាំងដើម្បីចាក់ម៉ូតូសិន តែអ្នកលក់មិនអោយជឿ ស្រាប់តែបុរសនោះជិះម៉ូតូទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយ ក៏ត្រលប់មកវិញ មានសភាពដូចមនុស្សបែកថ្នាំ ថែមទាំងកាន់កាំបិតប៉័ងតោ បំណងយកមកកាប់អ្នកលក់សាំង ដោយសារតែប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏ស្រែក​ឆោឡោ​ឡើង ទើបនាំគ្នាជួយឃាត់ និងចាប់ទាញកាំបិតចេញ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ច អោយចុះមកនាំយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ