ព្រឹតិ្តការណ៍ថ្មីៗ

ចិន៣នាក់ប្លន់ផ្អើលក្រុងសៀមរាប ប៉ូលិសក្របួចជាប់

1 ឆ្នាំ មុន 178 តូ សុផល

សៀមរាប៖ ក្រុមចោរជនជាតិចិនមួយក្រុមបានចូលមកធ្វើសកម្មភាពប្លន់ដល់ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗក៍ត្រូវសមត្ថកិច្ចក្របួចបានចំនួន៣នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ផ្ទះវេលុយវីង មិនបានសម្រេចរួចមកនោះ។

ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរតាប្រាក់ ឃុំពួកស្រុកពួកខេត្តសៀមរាប។ លុះម៉ោងជាង១ រហូតម៉ោងជាង៤ភ្លឺថ្ងៃទី១៥ ខែសីហា កំលាំងនគរបាលអធិការស្រុកពួកឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាកជាបន្តបន្ទាប់។

សមត្ថកិច្ចអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ៖
១-ឈ្មោះ Hu Ming chaoភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនមកពីខេត្តHernanមុខរបរ ស្នាក់នៅក្រុងសៀមរាប។
២-ឈ្មោះLy Xiao Si ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនមុខរបរ មកពីខេត្តHernanមុខរបរ ស្នាក់នៅក្រុងសៀមរាប។
៣-ឈ្មោះ​ ZHANG YONG SHENG ភេទ​ ប្រុស​ អាយុ​ ៤៨ឆ្នាំ​ជនជាតិចិន។

ការសួរចំលើយបឋម:ពួកគេបានឆ្លើយថាគេបានទៅកន្លែងកើតហេតុ តែមិនឆ្លើយពីសកម្មពួកគេទេ។ ចំណែកជនរងគ្រោះឈ្មោះ​ តៅ​ សុភា​ ភេទ​ ស្រី​ អាយុ​ ៤៤ឆ្នាំ​ មុខរបរ​ លក់មាសប្តូរប្រាក់នៅផ្សារលើ​ ក្រុងសៀមរាប​ មានទីលំនៅក្នុងកើតហេតុខាងលើ និងអ្នករួមដំណើរពីរនាក់ទៀតជិះឡានម៉ាកកាមរីមួយគ្រឿងមកផ្ទះរបស់ខ្លួនកន្លែងកើតហេតុ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះពេលចុះពីឡាន ខណ:កំពុងបើកទ្វាររបង ក៍ត្រូវជនមិនស្គាល់មុខមានគ្នាបីនាក់ មានម៉ាសបិតមុខ វាយមកលើរូបគាត់ដោយវត្ថុរឹងធ្វើអោយគាត់រងរបួស។បន្ទាប់មកម្នាក់ទៀតក៍ស្ទុះមកវាយកញ្ចក់ឡានបែកខាងស្តាំ​។

ជនសង្ស័យទាំងបីនាក់ បញ្ជូនមកសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំនុំរឿងទៅសាលាដំបូងខេត្តផ្តន់ន្ទាទោតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ