ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីប៉ូលិសក្រុងសៀមរាបម្នាក់ត្រូវឃាតកចាក់សម្លាប់

1 ខែ មុន 378 តូ សុផល

សៀមរាប ៖ នៅវេលាម៉ោង០៤ និង០៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយលើមន្ត្រីនគរបាលម្នាក់ ស្លាប់ក្នុងថ្លុកឈាមក្បែរម៉ូតូ បានកើតឡើងត្រង់ចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពី ព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មានមន្ត្រីនគរបាលម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។

ហេតុការណ៍ធ្វើសកម្មភាពចាក់ទៅលើមន្ត្រីប៉ូលិស ចំនួន១០កាំបិត ត្រូវចំពោះ ចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍គោកចក រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកឧត្តមសេនីយទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា នៅមុននេះបន្តិចថា ជុំវិញករណីនេះសមត្ថកិច្ច កំពុងតែសើបអង្កេតបន្ត ។

សាកសពជនរងគ្រោះ ក្រោយពីពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ