ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យអស់ជំនឿ និងអភិបាលខេត្ត ពលរដ្ឋស្នើសុំប្រមុខរាជរដ្ឋាភិបាល ជួយឲ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ បរិស្ថានក្រុងទេសចរណ៍ ខេត្តព្រះសីហនុផង!

1 ខែ មុន 158122 តូ សុផល

ព្រះសីហនុ​ ៖ នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ពលរដ្ឋរស់នៅក្រុងព្រះសីហនុ និងក្រុមអាជីវករលក់ដូរតូចតាចតាមបណ្ដោយឆ្នេរសមុទ្រ មានការរអ៊ូរទាំពីបញ្ហាដូចជា ៖

១.ផ្លូវខូចស្ទើរតែគ្រប់ច្រកល្ហក មិនថាផ្លូវតូច ផ្លូវធំ ផ្លូវលំ។

២.សោភ័ណភាព របៀបរៀបរយ ធ្លាក់ចុះមិនគួរអោយជឿ ទីក្រុងស្អាត ឆ្នេរស្អាត ប្រែរូបរាងទ្រុឌទ្រោម។

៣.ងាកឆ្វេងចិន ងាកស្តាំចិន មើលមនុស្សក៍ចិន មើលហាងក៍ចិន មើលអក្សរក៍សុទ្ធតែអក្សរចិន មានអារម្មណ៍ច្រលំថាខ្លួនឯងម្ចាស់ស្រុកជាជនបរទេសទៅវិញ។

៤.អូតែល រីសត ផ្ទះសំណាក់ចិនកក់អស់ ហាងអាហារខ្មែរក៍ប្រែទៅជាចិន មាត់សមុទ្រក៍សុទ្ធតែចិនដើរ ចិនឈរ ចិនអង្គុយ ផ្សែងបារីគ្រប់ទិសទី លឺមាត់ឡូឡា។

៥.តំលៃគ្រប់យ៉ាងទាំងការស្នាក់នៅ ហូបចុក សេវាកម្មផ្សេងៗ កើនឡើងគួរអោយភ្ញាក់ផ្អើល។

៦.ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មសាធារណៈថមថយ កាស៊ីណូវិញដុះដាលដូចផ្សិត ចរាចរណ៍តាមផ្លូវគ្មានរបៀប ការចតរញ៉េរញ៉ៃ បរិយាកាសអួរអាប់។

៧.អាជីវកម្មខ្នាតតូច មធ្យមត្រូវបានបិទទ្វារ ព្រោះជួលទីតាំងបន្តអោយចិនបានថ្លៃជាង អាជីវករខ្នាតតូចរអ៊ូរទាំព្រោះភ្ញៀវទេសចរណ៍បរទេសក្រៅពីចិនគេមិនមកទៀត ឯភ្ញៀវក្នុងស្រុកលែងទៅហ៊ានជាន់។

៨.អ្នកចំណូលទាបខ្លាំងព្រួយបារម្មណ៍ពីជីវភាពរស់នៅ ព្រោះថ្លៃឈ្នួលផ្ទះជួលពីមុន ២០$-៣០$ កើន ទៅ ២០០$ -៣០០$ ចំណីអាហារក៍ថ្លៃខ្ពស់ ចំណូលគាត់តាមមាត់សមុទ្រថយចុះ ពិបាកទប់ទល់នឹងចំណាយ។

ដែលទាំងអស់ខាងលើនេះប្រជាពលរដ្ឋ ស្នើសុំប្រមុខរាជរដ្ឋាភិបាល ជួយឲ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់បរិស្ថាន ក្រុងទេសចរណ៍​ ទិស​នារតីនេះឡើងវិញផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ