ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទំនើប LEXUS 570 ស្លាកលេខរដ្ឋ០៧ ទៅបុកបង្គោលភ្លើងបាក់អស់១ដើម ហើយព្យាយាមបើករត់ តែ ផ្ទុះកង់ទាំង៤ ទៅមុខលែងរួច!

3 ខែ មុន 1471 តូ សុផល

រាជធានីភ្នំពេញ​ ៖ រថយន្ដស៊េរីទំនេីប Lexus 570 ស្លាកលេខរដ្ឋ០៧ (របស់ក្រសួងមហាផ្ទៃ) បេីកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែកក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡេីងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ហេីយព្យាយាមបន្ថែមល្បឿនបេីកបត់ត្រលប់ក្រោយ ទាំងបែកកង់មុខម្ខាង បានប្រហែល ៣០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់រថយន្តទាំងទាំង៣នោះទៀតតែម្ដង ទេីបបេីកទៅមុខលែងរួច បង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០៥នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី១៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខវិទ្យាល័យឬស្សីកែវ ស្ថិតលេីកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យធីអិនអិនដឹងថា នៅមុនពេលកើតហេតុ​ គេឃេីញរថយន្ដស៊េរីទំនេីបមួយគ្រឿង ម៉ាក Lexus 570 ពាក់ស្លាកលេខ រដ្ឋ07-8989 (ស្លាកលេខរដ្ឋ០៧ របស់ក្រសួងមហាផ្ទៃ) ដែលបេីកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វេីដំណេីរទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនយ៉ាងលឿនថូចហោះ លុះមកដល់ចំណុចមុខវិទ្យាល័យឬស្សីកែវ មិនដឹងយ៉ាងម៉េច បែរជាប់រេចង្កូតបេីកឡេីងទៅលេីសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ហេីយមិនព្រមឈប់ទេ បានព្យាយាមបន្ថែមល្បឿនបេីកបត់ត្រលប់ក្រោយទាំងបែកកងមុខម្ខាង បានប្រហែល៣០ម៉ែត្រស្រាប់តែផ្ទុះបែកកង់រថយន្តទាំង៣នោះទៀតតែម្ដង ទេីបបេីកទៅមុខលែងរួច និង​រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ រីឯបង្គោលភ្លេីងបាក់អស់១ដេីម និងបុកបាក់ឃឿនសួនច្បារផងដែរ។

បន្តិចក្រោយមកឃេីញបុរសម្នាក់ ដែលជាអ្នករថយន្តនោះ ចុះមក រួចដេីរទៅទិញបាកាសផឹកអស់១កំប៉ុង រួចដេីរមកនិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់មិនបានបេីករថយន្តទៅបង្គោលភ្លេីងខាងលេីនោះទេ ហេីយគាត់និយាយទៀតថា មានរថយន្តក្រុងមិនចាំស្លាកលេខមួយគ្រឿងទៀតជាអ្នកបេីកមកបុក ហេីយបណ្ដាលរលំបង្គោលភ្លេីងនោះមកលេីរថយន្តគាត់ទៀត ហេីយគាត់ស្រែកលឺៗប្រាប់សមត្ថកិច្ចទៀតថា គាត់មិនបានបុកទេ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ទោះបីជាបុរសដែលបេីករថយន្តបង្កនោះព្យាយាមប្រកែកយ៉ាងណាក៏ដោយ តែជាក់ស្ដែងគឺ សមត្ថកិច្ចមូលដ្ឋាន បានឃាត់អ្នកបេីកបររថយន្តបង្កនោះ រួចរាយការណ៍ហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ឲ្យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង រួចស្ទូចយករថយន្ដបង្កហេតុនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕ (អត្ថបទ​រូបភាព-ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ