ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! បុរសម្នាក់ដាច់ខ្លួនខ្ទេចជាច្រើនបំណែកៗ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រក្រុមហ៊ុនស៊ីម៉ងត៍ K-Cement បើកកៀរ រួចកិនអូសរាប់រយម៉ែត្រ!

10 ខែ មុន 1295 តូ សុផល

https://www.facebook.com/tnn.com.kh/videos/230290891016496/

រាជធានីភ្នំពេញ ៖ ​គួរឲ្យ​រន្ធត់ បុរសម្នាក់ដាច់ខ្លួនខ្ទេចជាច្រើនបំណែក​ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនស៊ីម៉ងត៍ K-Cementបុកប៉ះកង់បីឥណ្ឌា (PassApp) បណ្ដាលឲ្យ​ធ្លាក់មកកិនអូសរាប់រយម៉ែត្រ បង្កការភ្ញាក់ផ្អើលទាំងយប់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩នឹង៥០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-7900 និងមានកន្ទុយសណ្ដោងស្លាកលេចខភ្នំពេញ 4A-2581 ជារបស់ក្រុមហ៊ុនស៊ីម៉ងត៍ K-Cement បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកប៉ះកង់បីឥណ្ឌា (PassApp) មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HD-7591 ទិសដៅស្របគ្នាបណ្តាលអោយបុរសម្នាក់ជាភ្ញៀវធ្លាក់ចេញពីក្នុងកង់បីឥណ្ឌានោះ ហើយត្រូវរថយន្តកុងតឺន័រកិនអូសជាង២០០ម៉ែត្របណ្តាលដាច់ខ្លួនជាបំណែកស្លាប់យ៉ាងរន្ធត់។ ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តបង្កហេតុ បានរត់ចេញគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងត្រូវបានប្រកាសស្វែងរកក្រុមគ្រួសារញាតិសិន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញចុះមកវាស់វែងនឹងស្ទូចយករថយន្តបង្កហេតុ​ និងកង់បីឥណ្ឌានោះ ទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមវិតិនិធីច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!