ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស៦នាក់មាន់៣ក្បាលម៉ូតូ១៤គ្រឿង ត្រូវនគរបាលខណ្ឌឬស្សីកែវចុះបង្ក្រាប(video)

1 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ អ្នកញៀនល្បែងជល់មាន់ចំនួន០៦នាក់ ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបឃាត់ខ្លួន នៅចំណុចទីតាំងសង្វៀនជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ផ្លូវរថភ្លើង ក្រុមទី០១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៦នេះ ។

ក្នុងការបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះ គេឃើញវត្តមានដឹកនាំដោយ លោកវរ:សេនីយ៏ឯក ទៀង ច័ន្ទសារ អធិការនរគបាលខណ្ឌឬស្សីកែវ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន០៦នាក់ ដកហូតមាន់៣ក្បាល ម៉ូតូ១៤គ្រឿង និងសម្ភារះមួយចំនួនទៀត ។

ក្រោយពេលបង្ក្រាបជនញៀនល្បែងទាំងនោះ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ដើម្បីអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនិយ៍ ជួន សុវណ្ណ និងក្រោមការចង្អុរបង្ហាញរបស់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ តែងតែចុះបង្ក្រាប នូវបទល្មើសព្រហ្មទណ្ឌផ្សេងៗ ដើម្បីអនុវត្តន៏នូវគោលការណ៏នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងមូលដ្ឋាន ៕

 

e2475f05-9071-4734-ae2f-14af288787dd

2e781785-d497-43f7-91ed-ee85ccc86c86   909de607-2d7d-4877-9871-f1a9c3802644 4eeac34d-c810-4a2c-a036-5869ffa9920d957b14a2-aacf-4f8f-8966-5b76f5dbeae9 d30a8d32-cfdf-4c16-bd1d-520a237ef01242cc5722-13a2-49a5-98a2-09c6b5b406a7} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ