ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនបទបញ្ជា សម្តេចក្រឡាហោម ស ខេង ឯក ឃុន ដឿន និង ហ៊ុន សុធី មិនបង្ក្រាបល្បែងកន្ទុយលេខ ជិត១០កន្លែង ក្នុងផ្សារសាមគ្គី

1 ខែ មុន 2602 តូ សុផល

ភ្នំពេញ ៖ ល្បែង​កន្ទុយលេខ​ឆ្នោតយួន ​(កន្ទុយលេខ) កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ ចំនួន​រស់នៅ​ក្នុង​ក្រុងភ្នំពេញដោយ​មាន​មេ​ឆ្នោត​ធំ​ៗជាអ្នកកាង នៅ​ក្នុង​ផ្សារ​ជា​ច្រើនកន្លែង និងមានកូនកញ្ច្រែងកំពុង​កត់​លក់​យ៉ាង គគ្រឹកគគ្រេង ដោយ​ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​។ តែ​គេ​មិនឃើញ មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ម្នាក់ ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចំពោះ​ល្បែង​មួយ​នេះ​នេះ​ឡើយ ខណៈ​មេ​ឆ្នោត​មួយ​ចំនួន​អះអាង​ថា រូបគេ​បាន បង់លុយ​ឱ្យទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​អស់ហើយ បើ​ចង់​ថតរូប​ភាព​យក​ទៅ​ចុះ​ផ្សាយ​យ៉ាងណា ក៏​គេ​មិន​ខ្លាច​ដែរ​។

ម្យ៉ាងវិញទៀត គេ​លេង​តែ​លុយ​របស់​ខ្លួន​ទេ មិន​បាន​យក​ប្រាក់​អ្នកកាសែត​ទៅលេង​ឡើយ​។ ដោយមានសេចក្តីរាយការណ៍ពីបងបង្អូនបប្រជាពលរដ្ឋ  ​កាលពី​វេលា​ម៉ោង៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបជាក់ស្តែងនៅ ក្នុង​ផ្សារ​សាមគ្គី​ ឃើញដូចការរៀបរាប់របស់ពលរដ្ឋមែន មានទីតាំងកត់កន្ទុយលេខជិត១០កន្លែងឯណោះ។

ចំណែក​មួយ​ចំនួន​ទៀត ពេល​ឃើញ​អ្នក​សារព័ត៌មាន​ទៅ​ដល់​នាំ​គ្នា​យក​ក្រ​ដាសកា​តុង​សម្រាប់​កត់ កន្ទុយលេខ​ឆ្នោត​លាក់​បាត់​អស់។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ម្តុំផ្សារសាមគ្គី សម្តែងក្តីព្រួយបារម្ភ យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​ល្បែង​កត់​កន្ទុយលេខ​ឆ្នោត ត្រូវ​គេ​បើក​លេង​យ៉ាង ពេញ​ទំហឹង ​ នៅ​ក្នុង​ផ្សារ​នានា​ ឬទីប្រជុំជន ជា​ពិសេស​ ផ្សារសាមគ្គីតែម្តង​។

ប្រភព​បន្ត​ទៀត​ថា កន្លែង​ណា​មាន​ល្បែងស៊ីសង ទីនោះ​តែងតែ​កើត​មាន​អំពើ​លួច​ឆក់​ប្លន់ កាប់សម្លាប់ និង​អំពើ​ហិង្សា ក្នុង​គ្រួសារ ព្រោះ​កន្លង​មក​ពេល​ប្តី​ប្រើ​ប្រពន្ធ​ឱ្យ​យក​លុយ​ទៅ​ទិញ​ម្ហូបអាហារ ស្រាប់តែ​នាង​យក​ប្រាក់ ទៅ​ចាក់​កន្ទុយលេខ​ឆ្នោត​អស់រលីង លុះ​អត់​បាន​ម្ហូប​យក​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​ប្តី​វាយដំ​រហូត​ដល់​ក្លាយ​ទៅ ជា​កើត​ឈ្លោះ​ទាស់ទែង​លែងលះ​គ្នា​ផង​ដែរ​។

ម្យ៉ាងវិញទៀត មាន​បុរស​ស្ត្រី​ខ្លះ​ចំណាយ​លុយ​ចាក់​ឆ្នោត ក្នុង​១​ថ្ងៃ​ៗ ចាប់ពី​១​លាន​ទៅ​២​លាន​រៀល ហើយ​អ្នកខ្លះ​ទៀត​លេងឆ្នោត​រហូត​ដល់ លក់​របស់របរ​ក្នុងផ្ទះ ខ្ទេចខ្ទី​អស់រលីង ក្លាយជា​អ្នកលេង​ឆ្នោត​អាជីព ​ចុង​ក្រោយ​អត់​មាន​លុយ​សងបំណុល​គេ ក៏ប្រកាស​លក់​ផ្ទះ ដែល​ជា​លំនៅ​ឋាន ដ៏​កម្រ​រក​នេះ ដើម្បី​យក​ប្រាក់​សង​ជំពាក់​ថ្លៃ​លេង​កន្ទុយលេខ​ឆ្នោត។

​ប្រជាពលរដ្ឋ ​សំណូមពរ ឱ្យ​សមត្ថកិច្ច មេត្តា​យកចិត្តទុកដាក់​ចុះ​អប់រំ និង​បង្ក្រាប​ល្បែង​កន្ទុយលេខ​ឆ្នោត ដែល​កំពុង​តែ​បើក លេង​យ៉ាង​ចំហរ​នេះ​ផង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឯក ឃុនដឿន  អភិបាលខណ្ឌទួលគោក ប្រហែលជាមិនដឹង​ថាមានល្បែង​កន្ទុយលេខ​ឆ្នោត(ឆ្នោតយួន) ទេបានមើលទៅបានជារីកដុះដាលដូចផ្សិតបែបនេះ? ចំណែក ​លោក ហ៊ុន សុធី អធិការនគរបាល​ខណ្ឌទួលគោក វិញ ក៍រក្សាភាពមិនបង្ក្រាបដែរ?

គួរររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោ បាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និង លោក ហ៊ុន សុធី  ដែលជាអធិការខណ្ឌទួកគោក និង មេប៉េអឹមខណ្ឌ មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីក សាយភាយយ៉ាងពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផង។

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនទអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ