ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ុស្តិ៍បឹងព្រលឹត បាត់ស្លាកលេខ​រថយន្តរាប់ខែមកហើយ បែរជាមកប្រទះឃើញបំពាក់ជាប់ រថយន្តទំនើប Audi Q7 ផ្អើលពេញក្នុងព្រលានយន្តហោះ!

11 ខែ មុន 945 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្លាកលេខរថយន្តលោកមេប៉ុស្តិ៍បឹងព្រលឹត បាត់រាប់ខែមកហើយ ស្រាប់តែប្រទះឃើញបំពាក់ជាប់ រថយន្តទំនើបមួយគ្រឿង

នៅក្នុងអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ទៅវិញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ស្លាកលេខរថយន្តដែលលោកមេប៉ុស្តិ៍បឹងព្រលឹត បាត់នោះ គឺស្លាកលេខ ភ្នំពេញ 2AS-3231 ជារបស់រថយន្ត ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរី២០០៤ ស្រាប់តែឃើញ គេយកមកបំពាក់ឲ្យរថយន្ត ម៉ាក Audi ស៊េរីទំនើប Q7 ពណ៌ស ទៅវិញ។

លោកនាយប៉ុស្តិ៍នគរបាលបឹងព្រលឹត បានឲ្យដឹងថា ប៉ុន្មានខែមុននេះ រថយន្តរបស់គាត់បានបាត់ស្លាកលេខភ្នំពេញ 2AS-3231 នេះ ដោយជនសង្ស័យលួចគាស់ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណ:ដែលគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសង្កាត់បឹងព្រលឹត ត្រូវជនសង្ស័យលួចគាស់ស្លាកលេខ ទាំងមុខទាំងក្រោយបាត់តែម្តង ។

លោកនាយប៉ុស្តិ៍បន្តទៀតថា បន្ទាប់មកគាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឱ្យប្រជាពលរដ្ឋជួយស៊ើបសង្កេតរកស្លាកលេខខាងលើ និងមានជូនរង្វាន់ផងដែរ ប៉ុន្តែរាប់ឆ្នាំមកហើយរកពុំឃើញសោះ ។ លុះដល់យប់ថ្ងៃកើតហេតុ រូបគាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង ខណ:ដែលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃើញរថយន្តទំនើបម៉ាក​ Audi Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ដែលបាត់នោះ ។ ភ្លាមៗនោះគាត់ប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ តែអ្នកបើករថយន្តខាងលើគេចខ្លួនបាត់នៅសល់តែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ។ ហើយអ្នករួមដំណើរទាំង២នាក់នោះ មិនព្រមសហការជាមួយលោកទេ ។

ប្រភពសុំមិនបញ្ចេញឈ្មោះ លួចខ្សឹបប្រាប់ថា បើសមត្ថកិច្ចបើកការស្រាវជ្រាវ​នោះ ប្រាកដណាស់គឺអាចប្រមូលបានមួយខ្សែតែម្ដង​ ។

បច្ចុប្បន្នលោកបានហៅកម្លាំងនគរបាល ឲ្យមកយករថយន្តទំនើប ម៉ាក Audi-Q7 នោះ ព្រមទាំងអ្នករួមដំណើរទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីរកដំណោះស្រាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!