ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសតែងតាំងប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តបាត់ដំបង

3 ខែ មុន 178 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក តូច ឈួនសៅរិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបងជំនួសលោក សំបូរ ផូ ដែលបានចូលនិវត្តន៍ ។

កម្មវិធីនេះបានប្រារព្វឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការចូលរួមក្រោអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ងួន រតនៈ អភិបាលខេត្តរួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

លោក តូច ឈួនសៅរិទ្ធ 

បានមានប្រសាសន៍ថា៖លោកនឹងព្យាយាមបំរើស្ថានប័ននេះអោយមាន

ប្រសិទ្ធភាពនិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទនិងសហការជាមួយស្ថាប័ននានាដើម្បីបន្តការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើង។

លោកទេសរដ្ឋមន្រ្តីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោក ងួន រតនៈ បានសង្កត់ធ្ងន់ៗថា៖ក្រសួងជំនាញត្រូវពង្រឹងផ្នែកវិស័យឧស្សាហកម្ម និងសិប្បកម្មឯកជនអោយបានមុឺងម៉ាត់ចំពោះ សហគ្រាសខ្នាតតូចធំ

ក្នុងខេត្តបាត់ដំបង៕ដោយសុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ