ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅមែន!ឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ ចាប់បានឃាតក៤នាក់

4 ខែ មុន 821 តូ សុផល

ក្រចេះ ៖ តាមប្រភពព័ត៌មាននៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៨

ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ធុ​ច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់​ព​ន្ធ័​លើ​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​០៩ សីហា នោះ​ហើយ​។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​៤​នាក់​នោះ​មាន ១ ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។
២ ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។
៣ ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។
៤ ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំពេញ​នីតិវិធី​ពាក់​ព​ន្ធ័​នឹង​ករណី​ឃាតកម្ម​នោះ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច នៅ​មិន​ទាន់​បាន បញ្ជាក់​ពី​ចម្លើយ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​នៅឡើយ​ទេ។ ដូច្នោះ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​នេះ​។

សូមបញ្ជាក់ថា មនុស្ស៤នាក់ជាសមាជិកគ្រួសាររួមរស់នៅក្នុងខ្ទមមួយកន្លែងស្ថិតនៅចំណុចកោះប្រឹមភូមិប្អៀឃុំថ្មីស្រុកចិត្របុរីខេត្តក្រចេះចន្លោះម៉ោង២៣និង០០នាទីទៅម៉ោង២៤និង០០នាទីថ្ងៃទី៩សីហា២០១៨ហើយសមត្ថកិច្ចទើបទទួលព័ត៌មាននាវេលាម៉ោង៥និង៣០នាទីថ្ងៃទី១២សីហា២០១៨នេះ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មីស្រុកចិត្របុរីបានបង្ហាញអត្តសញ្ញាណជនរងគ្រោះខាងលើមានចំនួន៤នាក់ ទី១ឈ្មោះឆុំ ឈាន ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ ជាប្តីទី២ឈ្មោះជួន សុខនាងភេទស្រី អាយុ៣៦ឆ្នាំជនជាតិខ្នែរ ប្រពន្ធ ទី៣ ឈ្មោះ ឈាន ភឹមឈី ភេទប្រុសអាយុ១១ឆ្នាំ ជាកូន និងទី៤ ឈ្មោះ ឈាន វណ្ណី ភេទស្រីអាយុ៩ឆ្នាំ ជាកូន ហើយជនរងគ្រោះរស់នៅកន្លែងកើតហេតុខាងលើ។

បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូប នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យ ដឹងថា ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីមូលដ្ឋាន ដោយលោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ថា គ្រួសាររងគ្រោះ រស់នៅខ្ទមមួយ ដាច់ស្រយាលពីគេ ហេីយមានកូនចំនួន ២នាក់ បានរៀនជាមួយគាត់ ប៉ុន្តែក្រោយពីបាត់សិស្សមិនឃើញទៅរៀនចំនួន២ទៅ៣ថ្ងៃ ដោយមានការព្រួយបារម្មណ៍ខ្លាចកូនសិស្សលង់ទឹក ព្រោះជាតំបន់ទឹកលិច លោកគ្រូរូបនោះ រួមជាមួយប្រជាការពារភូមិក៏នាំគ្នាចុះទៅពិនិត្យមេីល។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ពេលចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញខ្ទមនោះ ត្រូវភ្លេីងឆេះអស់ ហេីយមនុស្សចំនួន៤នាក់ រួមមានឪពុកម្តាយនិងកូន២នាក់ស្លាប់ នៅកន្លែងកេីតហេតុ ហេីយគាត់បានមករាយការណ៍ជូនអាជ្ញាធរតែម្ដង។

ប្រភពដដែល បន្តថា នៅល្ងាចថ្ងៃទី១១ ម្សិលមិញ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅកន្លែងកេីតហេតុ តែភ្លៀងខ្លាំងពេក ទូកមិនហ៊ានឆ្លង ព្រោះកន្លែងកេីតហេតុនោះ នៅឆ្ងាយពីភូមិប្រមាណជាង៥គីឡូម៉ែត្រឯណោះ។

លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ ទើបកម្លាំងនគរបាលចុះទៅដល់កន្លែងកេីតហេតុ ហើយកំពុងបេីកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡេីយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យ ជាបឋមថា ជាករណីឃាតកម្មគិតទុកជាមុន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!