នារី​ជនជាតិ​ចិន​ពីរ​នាក់​បើករថយន្ដ​ដេញ​បុក​ម៉ូតូ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​២​នាក់​

2 ខែ មុន 363 តូ សុផល

​ភ្នំពេញ ៖ នារី​ជនជាតិ​ចិន​ពីរ​នាក់​អះអាងថា ខ្លួន​ត្រូវ​ជនសង្ស័យ​ពីរ​នាក់​ឆក់​ទូរស័ព្ទ​ហើយ​ព្យាយាម​ជិះ​គេចខ្លួនទើប​នាង​បើករថយន្ដ​ដេញ​បំបុក​បណ្ដាល​អោយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រងចាំ​សួរនាំ​នៅ​ពេល​ក្រោយ​។​

​ហេតុការណ៍​នេះ​បានកើត​ង​នៅវេលា​ម៉ោង​២៣​និង​១៥​នាទី​យប់ ថ្ងៃអាទិត្យ ១​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​ផ្លូវ​លេខ​១២៣ ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

បើ​តាម​ការ​ឲ្យដឹង​ពី​នារី​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ​ថា ពួកគាត់​ត្រូវបាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-7241 ជិះ​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ពួកគាត់​បាន​មួយ​គ្រឿង​ហើយ​ព្យាយាម​ជិះ​គេចខ្លួន តែ​ពួកគាត់​បាន​ព្យាយាម​បើករថយន្ដ​ប្រដេញ​តាម​និង​បំបុក​ផ្ទប់​ជាមួយរបង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​អោយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្ដង​និង​យក​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​បាន​មក​វិញ​ផងដែរ​។​
​ក្រោយពី​កើតហេតុ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រងចាំ​សួរនាំ​នៅ​ពេល ចំណែក​នារី​ជនជាតិ​ចិន​សមត្ថកិច្ច​យក​ទៅ​សួរនាំ​ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ