ព្រឹតិ្តការណ៍ថ្មីៗ

សាលាស្រណោះតន្ត្រី​ បើកបង្រៀន​ Baby Classic លើកដំបូងនៅកម្ពុជា​ ជាផ្លូវការ

3 ខែ មុន 546 តូ សុផល

ភ្នំពេញ៖​ សាលាស្រណោះតន្ត្រី​ បានប្រកាសបើកវគ្គថ្មីទទួលបង្រៀនព្យាណូ​ ដល់ទារកអាយុចាប់ពី២ខែឡើងទៅ​

ហើយជាលទ្ធផលគឺជោគជ័យខ្លាំង​ ត្រឹមរយៈពេលតែ២ខែ​ប៉ុណ្ណោះ​ សាលាទទួលបានការចុះឈ្មោះចូលរៀន ចំនួន៥០នាក់​ ។

នេះជាលើកដំបូងហើយដែលកម្ពុជា​ មានសាលាបើកបង្រៀនតន្ត្រីផ្នែកព្យាណូ​ ដល់ទារកដែលមានអាយុចាប់ពី​ ២ខែឡើង​ ដែលមាននៅវិធីសាស្ត្រអ្វី​ អាចបង្រៀនឲ្យកូនសិស្សអាចចេះ​ និងដឹងពីព្យាណូតាំងពីនៅវ័យជាទារក។

លោក​ សូ​ ស្រណោះ​ សាស្ត្រាចារ្យ​តន្ត្រី​ និង​អនុបណ្ឌិត​ផ្នែក​​ព្យាណូ​ បានប្រាប់ឲ្យដឹងថា​ ជាការពិតនេះជាលើកដំបូងហើយ​ ដែលយើងបើកបង្រៀនវគ្គសិក្សាមួយនេះ​ សម្រាប់កម្ពុជា​ ចំណុចពិសេសដែលទារកអាយុចាប់ពី​ ២ខែ​ គួរៀនព្យាណូតាំងពីនៅជាទារក​ គឺដោយសារទារកអត់ចេះនិយាយក៏ពិតមែនតែគាត់មានបេះដូង​ មានត្រចៀកសម្រាប់ស្តាប់​ បើតាមវិទ្យាសាស្ត្របានរកឃើញថា​ កូនក្មេងដែលមានសំឡេងតន្ត្រី​ ចម្រៀង​ ធ្វើឲ្យពួកគាត់រីកលូតលាស់បានលឿន​ មានភាពអត់ធុនច្រើនជាងធម្មតា។

លោកបន្តថា​ អាណាព្យាបាល​អាចចូលរួមជាមួយគ្នា​បាន ដើម្បីមានទំនុកចិត្ត​ ចែករំលែកដល់បុត្រធីតា​ របស់ពួកគាត់ពីវគ្គសិក្សាថ្មីមួយទៀត​ ហើយលោកជឿជាក់ថា​ នឹងធ្វើឲ្យអាណាព្យាបាលទាំងអស់នឹងពេញចិត្ត​ ពីវគ្គសិក្សានេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!