ឧត្តមសេនីយ៍ត្រី សំ តុលា ត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈគ្រឿងបំពាក់ ដើម្បីត្រៀមប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ឱ្យបានទាន់ពេលវេលា

2 ខែ មុន 175 តូ សុផល

កណ្តាល៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យកម្លាំង និងមធ្យោបាយសម្ភារៈ គ្រឿងបំពាក់ ដើម្បីត្រៀមអន្តរាគមន៍ ក្នុងកិច្ចការធានាលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការពារដាច់ខាតការប៉ុនប៉ងណាមួយទៅលើរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រកន្លងទៅ ពិសេសត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីប្រតិបត្តិការបានទាល់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងរដូវវស្សានេះ។

អនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសនៅពេលនេះយកចិត្តទុកដាក់ខ្ពស់ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ការត្រួតពិនិត្យនាពេលនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ មានភាពងាយស្រួលក្នុងការចេញកម្លាំងរក្សាសន្តិសុខ សណ្តាប់ និង ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ