បញ្ជូនខ្លួនមុខសញ្ញឆក់យ៉ាងសកម្ម២នាក់ទៅតុលាការ

2 ខែ មុន 100 តូ សុផល

ភ្នំពេញ៖មុខសញ្ញាជំនាញឆក់តាមដងផ្លូវសាធារណះយ៉ាងសកម្ម០២នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី កាលពីរសៀលថ្ងៃទី១២សីហា២០១៨នេះ។

ជនសង្ស័យដែលត្រូវបញ្ជូនខ្លួននេះ

ទី១/ឈ្មោះ
វិសិដ្ឋ វង្សហមុន្នី ហៅ តឿ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៧អា ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទី២/ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យទាំង ០២នាក់ត្រូវបាការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២៣ និង ០០ នាទី ក្នុងបទល្មើសប្រព្រិត្តជាក់ស្តែង នៅចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។លោកបន្តថាក្រិយពីឃាតើខ្លួនបានយកមកធ្វើការសាកសួរជនសង្ស័យបានសារភាពថាកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ចំនួន ០៧ ករណីដោយក្នុងនោះមាន ៖
ករណីទី១/ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ស ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ និង ៣០ នាទី ។
ករណីទី២ /-ឆក់កាបូបស្ពាយ ពណ៌ ខ្មៅលាយទឹកមាស នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី ។
ករណីទី៣ /ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅនៅចំណុច ជិតស្តុបបូកគោក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ០០ នាទី ។
ករណីទី៤/ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ខ្មៅ នៅចំណុច ជិតមន្ទីរពេទ្យមេគង្គ ផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ។
ករណីទី៥/ឆក់កាបូបដៃ នៅចំណុច ហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ ១២៣ ក្រុមទី ៣៥ ភូមិ ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី ។
ករណីទី៦/ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUWEI មិនបានសម្រេចនៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១០ នាទី ។
ករណីទី៧ /ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២និង៣០ នាទី

ក្នុងប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចធ្វើការដកហូតបានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៥៥១៨ និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ១GO-៥៦៧១។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ