សុរ៉ាមភូមិ​ ជេរ​ សរ​ កេសរ៉ា​ ថា​ “ឆ្គួត”​ និងរស់មិនបានយូរ

2 ខែ មុន 373 តូ សុផល

ភ្នំពេញ៖​ ជារឿងមួយ​ ដែលកាន់តែភ្ញាក់ផ្អើលថែមទៀត​ ក្រោយពីតារាសម្តែង​ លោក​ សុ​ រ៉ាមភូមិ

​ បានចេញមុខតាមរយៈវីដេអូ​ Live ជេរប្រមាថមើលងាយ​ តារាសម្តែងជើងចាស់​ លោកស្រី​ សរ​ កេសរ៉ា​ មិនញញើតមាត់​ ដោយលោកបាននិយាយវាយប្រហារ​ មើលងាយ​ និងប្រមាថគ្រប់បែបយ៉ាង​ ថាលោកស្រីឆ្គួត​ និងប្រមាថអាយុជីវិតថែមទៀត។ ការ​បង្ហាញពីចរិកឈ្លើយ​ មិនគោរពចាស់ទុំរបស់លោកបែបនេះ​ គឺបានធ្វើឡើងក្រោយពី​ លោកស្រី​ បានបង្ហាញពីមន្ទិលសង្ស័យ​ ដែលរឿង​ “ចងពៀរ”​ របស់​ សុរ៉ាមភូមិ​ មានសាច់រឿងស្រដៀងរឿង​ “ផ្លូវឆ្លងភព”​ ដែលផលិតកម្មលោកស្រីយកទៅឆ្លងខាងក្រសួងវប្បធម៌។

ក្រោយពីមានសារព័ត៌មានចុះផ្សាយ​ ព្រោងព្រាត​ ដោយដកស្រង់សាររបស់លោកស្រី​ សរ​ កេសរ៉ា​ ដែលមានមន្ទិលទៅលើរឿងខាងលើ​ ដែលមាន​ លោក​ សុរ៉ាមភូមិ​ ជាតារាសម្តែង​ ថាដូចសាច់រឿង​ “ផ្លូវឆ្លងភព”​ ដែលលោកធ្លាប់សរសេរកាលពីឆ្នាំមុន​ ឲ្យផលិតកម្មលោកស្រី​ និងស្នើរឲ្យលោកនិងម្ចាស់ផលិតកម្ម​ ចេញមុខបកស្រាយ។ លោក​ សុរ៉ាមភូមិ​ ដែលជាក្មេងជំនាន់ក្រោយ​ បានបញ្ចេញប្រតិកម្មម្តងហើយម្តងទៀត​ Live Video ផង​ Comment ផង​ ជេរប្រមាថមើលងាយ​ ជាន់ឈ្លីកិត្តិយស​ លោកស្រី​ប្រៀបដូចសត្រូវ​ និយាយវាយប្រហារមិនសំចៃមាត់​ ដែលសរបញ្ជាក់ឲ្យឃើញពីចរិកពិតរបស់លោក​ ដែលជេរប្រមាថមនុស្សចាស់មិនញញើតមាត់ទាល់តែសោះ។

សម្រាប់ទង្វើរបស់​ តារារូបនេះបែបនេះ​ បានធ្វើឲ្យមហាជនជាច្រើន​ ប្រតិកម្មនិងចាត់ទុកថា​ជា​ ទង្វើអសីលធម៌ហួសហេតុពេកហើយ​ បើគ្រាន់តែដាក់ការសង្ស័យនិងចង់អោយមានការបកស្រាយ​ប៉ុណ្ណឹង​ ហេតុអីក៏លោកបង្ហាញកាយវិការមិនសមគួ​ និងវាយប្រហារជាន់ឈ្លីលោកស្រីម្តងហើយម្តងទៀតបែបនេះ។

អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង​ គឺនៅពេលដែលលោកបានប្រើសម្តីវិភាគ​ ក្តែងថា​ លោកស្រី​ កេ​សរ៉ា​មានបញ្ហាខួរក្បាល​ ឫឆ្គួត​ មិនតែប៉ុណ្ណោះថែមទាំងនិយាយប្រមាថជីវិតគេថែមទៀត។ ដែលធ្វើឲ្យទស្សនិកជនភាគច្រើនហួសចិត្ត​ និងចាត់ទុកថាទង្វើរបស់អ្នកសិល្បៈរូបនេះ​ ធ្វើហួសហេតុខ្លាំង​ និងហាក់ដូចមិនខ្លាចរអែងអ្វីឡើយ។

បើតាមលោកស្រី​ សរ​ កេសរ៉ា​ កន្លងមកធ្លាប់បាននិយាយថា​ ចង់ឲ្យលោក​ សុរ៉ាមភូមិ​ ចេញមុខបកស្រាយ​ ដោយសន្តិវិធីនិងគុណធម៌​ ហើយលោកស្រីក៏មិនចង់បន្តវែងឆ្ងាយ។ តែខុសពីការរំពឹង​ លោក​ សុរ៉ាមភូមិ​ បែរជាប្រើចរិកមិនសមរម្យវាយប្រហារ​ មិនសំចៃដៃ​ ដូច្នេះសម្រាប់រឿងបន្ត​ លោកស្រីឆ្លើយតបយ៉ាងណា​ ឬក៏ចាត់វិធានការទៅតាមផ្លូវច្បាប់យ៉ាងណា​ យើងមិនទាន់ទាក់ទងលោកស្រីបានទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ