ព្រឹតិ្តការណ៍ថ្មីៗ

ចោរ​ឆក់​ ឆ្លង​ខេត្ត​ ៣​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​

2 ខែ មុន 210 តូ សុផល

ខេត្ត​ព្រះសីហនុ៖ របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថាៈ​

នៅ​វេលា​ម៉ោង​ប្រមាណ​១៨:៣០​នាទី​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ មាន​អំពេី​ឆក់​យក​ទូរ​សព្ទ័​ដៃ​ជនបរទេស​ មួយ​កើតឡើង​ នៅ​ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។ បង្ក​ដោយជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើ សកម្មភាពឆក់សម្ភារៈ​ជនជាតិចិន​៣​នាក់​ ដែល​កំពុងដើរតាម​ផ្លូវ​ ហើយគេចខ្លួនបាត់។​
បន្ទាប់ពីបានទទួលដំណឹងនេះ​ភ្លាម​ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូរត់គេច​ខ្លួន​ទៅខេត្តកំពត ភ្លាម​ៗ​ នោះ​ សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ការ​សហការ​ជាមួយ​ ​នគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។
ជនសង្ស័យ ៣នាក់៖
១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
៣-ឈ្មោះប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ​ ខេត្ត​កែប​ ។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទ ៩ គ្រឿង
-ម៉ូតូ២គ្រឿង​ ១ ម៉ាក អិចសិចទ័រ ពណ៌ក្រហម ( មធ្យោបាយធ្វើសកម្មភាព ) និង​១គ្រឿង​ទៀត​ ម៉ាក ZOOMER X ( មធ្យោបាយធ្វើសកម្មភាព ) ។
ករណីនេះ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
ជនជាតិចិន ដែល​ជា​ម្ចាស់​របស់​ មិន​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ឡើយ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ