ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា សូដានីតា សិល្បៈការនីទូរទស្សន៍ និង ភ្នាក់ងារអ្នកកាសែត និងទូរទស្សន៍ នាំយក ថវិកា សម្ភារៈ សប្បុរសជនទៅជូន ពលរដ្ឋក្រីក្រ ពិការ និងអ្នកមានជំងឺនៅខេត្តកណ្តាល

2 ឆ្នាំ មុន 5 តូ សុផល

ខេត្តកណ្តាល៖ ដើម្បីចូលរួមសង្គ្រោះសង្គម និងទឹកចិត្តសប្បុរស វប្បធម៌ចែករំលែកខ្មែរជួយខ្មែរ ក្រុមភ្នាក់ងារអ្នកកាសែត និងទូរទស្សន៍ បានមួលមតិគ្នាកៀងគរតាមលទ្ធភាព ជាថវិកា សម្ភារ ដើម្បីយកទៅចែកជូន ពលរដ្ឋក្រីក្រ អ្នកមានជំងឺ និងពិការ  កាលពីវសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅឯខេត្តកណ្តាល។

ក្រុមអ្នកកាសែតចិត្តធម៌បានឲ្យដឹងថា ពួកគេចំនួន៤នាក់មានទី១ឈ្មោះតូ សុផល ចាងហ្វាងគេហទំព័រ TNN ទី២ឈ្មោះរាជ សារ៉ាត ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ3 ទី៣ឈ្មោះសុខ ស៊ីឌី ភ្នាក់ងារទូរទស្សន៍ហង្សមាស និងទី៤ឈ្មោះតុង សីហា ភ្នាក់ងារកាសែតនគរវត្ត និងនគរដ្រេហ្គន ដែលបំពេញការងារនៅរាជធានីភ្នំពេញ បាននាំគ្នាប្រមែប្រមូលថវិកា សម្ភារ យកទៅចែកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារជួបការលំបាកខ្វះខាត ពិការ  និងមានជំងឺ រស់នៅក្នុងភូមិ តាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

គ្រួសារទី១  ឈ្មោះ អ៊ន អុន អាយុ៣៩ឆ្នាំ ពោះម៉ាយប្រកបមុខរបរកម្មករសំណង់  ជីវភាពទីទាល់ កូនស្រីពិការជេីងគ្មានលទ្ធភាពព្យាបាល។

គ្រួសារទី២  ឈ្មោះ ហ៊ាន ហួន អាយុ៤០ឆ្នាំ  មានកូន៥នាក់ ពិការម្នាក់ ជីវភាពទីទាល់។

គ្រួសារទី៣ ឈ្មោះ ឈា កេង អាយុ ៦២ ពិការភ្នែកទាំងគូរ ជីវភាពទីទាល់។

ដោយក្នុងម្នាក់ៗទទួលបានអង្គរ៣០គីឡូក្រាម ថវិកា១០ ម៊ឺន រៀល ទឹកបរិសុទ្ធអេរ៉ូទិច២កេស ដោយឡែកក្មេងស្រីពិការជេីងទទួលបាន រទេះមួយ។

សូមគោរពថ្លែងអំណរគុណដែលមានបញ្ជីរាយនាមដូចខាងក្រោម៖

១ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង កងយុទ្ធពល ខេមរភូមិន្ទ និងលោក ជំទាវព្រាប សុខា។

២ លោកឧត្តមសេនីយ៍ គៀង ចាន់តួ ស្នងការរងរាជធានីភ្នំពេញ។

៣ កញ្ញា សូដានីតា សិល្បការនី និងពិធីការនីទូរទស្សន៍

(អង្ករ ១៥០ គីឡូ មី៣កេស ទឹកស៊ី អ៊ីវ ៣យួរ អំបិល ៣គីឡូ ស្ករស ៣គីឡូ មុង៣ រួមទាំងថវិកា ៣០ម៉ឺនរៀល)

៤ លោក ជំទាវ វណ្ណ លុយ អគ្គនាយិការទឹកបរិសុទ្ធ EURO TECH កេស។

ក្រុមអ្នកកាសែតបានឲ្យដឹងថា ពួកគេបានដឹងព័ត៌មានពីការខ្វះខាត និងរូបភាពជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានចិត្តអាណិតអាសូរក៏បាននាំគ្នាប្រមែប្រមូលជាថវិកាតិចក្តីច្រើនក្ដីទៅតាមលទ្ធភាព យកមកប្រគល់ជូនពួកគាត់ដល់លំនៅដ្ឋាន។ តាមរយៈនេះផងដែរក៏សូមឲ្យសប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសមេតាជួយវិភាគនិទានជួយដល់ពួកគាត់ ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា រីក៏អាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ ទូរទស្សន៍លេខ ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 / 017987 600 ។

image

image image image image image image image image image image

imageimageimageimageimage

image

image

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ