ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនបណ្តាញទូរស័ព្ទ Cellcard រងការរិះគន់ពីអតិថិជនថា សេវាកម្មអន់ជាងមុន កាត់នឹងបិទទឹកប្រាក់ឥតមេត្តា

3 ថ្ងៃ មុន 583 តូ សុផល

ភ្នំពេញ ៖ ក្រុមហ៊ុនCellcardជាក្រុមហ៊ុនដែលមហាជនទូទៅស្គាល់ថា ជាក្រុមហ៊ុន

ដែលមានកេរ្តិ៍ឈ្មោះលំដាប់លេខ១ផ្នែកប្រពន្ធ័បម្រេីទំនាក់ទំនងក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះក្រុមហ៊ុន Cellcard ត្រូវបានអតិថិជនធ្វើការរិះគន់យ៉ាងចាស់ដៃរ ដែលក្រុមហ៊ុនបណ្តាញទូរសព្ទ័មួយនេះ បានបង្កើតនូវសេវាកម្មផ្សេងៗ ដើម្បីធ្វើការកាត់ទឹករបស់អតិថិជន។

ក្រុមហ៊ុននេះ បានបង្កើតនូវសេវាកម្ម1$ ដូបាន100$ ឬ1$ ដូបាន250$ បានមួយសប្តាហ៍ តែសម្រាប់អតិជនដែលប្រើនៅសេវាកម្មនេះ តែងតែរិះគន់ថាប្រេីមិនទាន់បានប៉ុន្មាន ក្រុមហ៊ុនបានបិទការទំនាក់ទំនង និងInternet មិនអោយធ្វើការប្រេីប្រាស់ទៀតផង ទាំងដែលទឹកប្រាក់ដែលយើងប្តូរនៅមានសុពលភាព។ ម្យ៉ាងវិញទៀត នៅពេលអតិថិជនធ្វើការសាកសួរផ្នែកបម្រេីសេវាកម្ម បែជាឆ្លើយថាក្រុមហ៊ុនបិទដោយសារយើងប្រើអស់30$ រហូតដល់ថ្ងៃថ្មីទើបអាចប្រើវិញ។

ទាក់ទិនផ្នែកទំនាក់ទំនងទូរសព្ទ័វិញ សេវានៅតាមតំបន់នីមួយៗ គឺខ្សោយមែនទែន និយាយរអាក់រអួលប្រេីមិនកេីត បេីកាត់ទឹកប្រាក់វិញលឿនដូចព្យុះ នេះហេីយក្រុមហ៊ុនលំដាក់អ្នកមានរបស់អ្នកឧញ៉ាទ្រព្យមហាសាល គិត ម៉េង នោះ។ សព្វថ្ងៃនេះវិធីសាស្ត្រគ្រប់បែបយ៉ាងរបស់ក្រុមហ៊ុនCellcard ធ្វេីយ៉ាងណា ដើម្បីចង់បានប្រាក់អតិថិជន តែសេវាកម្មមហាអន់ និងការទំនាក់ទំនង និងInternet ដែលអតិថិជនខ្លះមានកំហឹងខ្លាំងណាស់ ទឹកប្រាក់បញ្ចូលខ្លួនឯង សោះ ក្រុមហ៊ុនមិនអោយគេប្រើ នេះដូចជាការបោកប្រាស់តាមផ្លូវស្របច្បាប់អញ្ចឹង។

មានអតិថិជនជាច្រើន បាននិយាយថាក្រុមហ៊ុនលំដាប់យក្យមានលុយវ៉ល់លានដុល្លារ នៅធ្វើនូវទង្វើអាក្រក់ដាក់អតិថិជនបែបនេះ។ ហេីយពួកគាត់ផ្តាំទៀតថា មិនបាច់ខលទៅអ្នកបម្រើសេវាកម្មទេ ព្រោះពួកនេះបានត្រឹមនិយាយអោយតែបានទេ ដោយថាអតិថិជនជាប់សេវាកម្មនេះ សេវាកម្មនោះទាំងដែលខ្លួន មិនដែលដឹងសោះ។

ពួកគាត់ សំណូមពរអោយអ្នកឧកញ៉ាមហាសេដ្ឋី គិត ម៉េង គួរពិនិត្យមេីលក្រុមហ៊ុនលំដាប់ យក្យរបស់លោកផងកុំចេះតែបណ្តោយអោយកាត់ទឹកប្រាក់អតិថិនខ្លាំងពេក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ