ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តម៉ាស​សឺដេសស្លាកលេខនគរបាល ផ្តាច់ជីវិតបុរសម្នាក់ ចាកចោលគ្រួសារ

4 ថ្ងៃ មុន 437 តូ សុផល

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកសឺដេសស្លាក លេខនគរបាល 2-7730

ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយ យុវជនម្នាក់ពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៏ ទី១១ខែសីហាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣៣៦កែងនិងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះគួច សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៏មានពីកន្លែងកើបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តមួយគ្រឿងម៉ាកសឺដេស S-320 ពណ៏ស្ក ពាក់ស្លាកលេខ នគរបាល2-7730តាមបណ្តោយផ្លូវ៣៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វងដៃជ្រុលបុកម៉ូតូហ្សូម័អុិចមួយគ្រឿងពណ៏ខ្មៅលាយលឿងពាក់ស្លាកលេខ ភ្នំពេញ1DF-2984ជិះដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯកជនដឹកយកទៅសង្គ្រោភ្លាមៗតែដោយជនរងគ្រោះរងរបួសធ្ងន់ពេកបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។ចំណែកម្ចាស់រថយន្តបង្កត្រូវបានសមយ្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានភ្លាមៗនៅនិងកន្លែងកើហេតុ។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ខានខណ្ឌទួលគោកទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ