ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាការពាសង្កាត់ឬស្សីកែវម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តCRV បុកស្លាប់

4 ថ្ងៃ មុន 581 តូ សុផល

រាជធានីភ្នំពេញ ៖ ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ បានស្លាប់យ៉ាង អណោចអធម៌ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តពេញទំហឹងកាលពីវេលា មោង៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ផ្ទះបោកអ៊ុត លេខ3A ផ្លូវ លេខ99 ជិតបូរីពេញចិត្ត ក្នុងភូមិ បឺងសាឡាង ក្រុម១៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ បិល សុភ័ស្ស ហៅធុច ភេទប្រុស អាយុ៤៦ឆ្នាំ មុរបរប្រជាការពារ រហស្សនាម ( អូរ ៨B ) ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BW-0694 ។ រីឯរថយន្តបង្កម៉ាក CRV ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2M-3708 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង វ៉ាជែងមិនប្រយត័្នមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃចូលទៅចំណីផ្លូវ ម្ខាងទៀត ជ្រុលទៅបុកម៉ូតូបើកបរដោយជនរងគ្រោះ( បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូង )ពេញទំហឹង បណ្តាលឲ្យ ខ្ទាតទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចារចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកមកតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ