ថៅកែស្រីសណ្ឋាគារ(ណៃអីន) ខឹងប្តីស្រវឹងស្រាចាក់ សោរទ្វារទុកប្តីក្នុងបន្ទប់ដេកម្នាក់ឯង ប្តីខឹងវិញស្ទុះយកដំបងឈើវាយព្រីភ្លើងឆេះផ្អើលសមត្ថកិច្ចទាំងយប់

2 ខែ មុន 502 តូ សុផល

រាជធានីភ្នំពេញ ៖ ជម្លោះរវាងប្តីប្រពន្ធដែលជាម្ចាស់សណ្ឋាគារ រឿងផឹកស៊ីរួចឈានបង្កឱ្យកើតអគ្គីភ័យឆេះផ្អើលកាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១១ ខែសីហាឆ្នាំ២០១៨ នៅបន្ទប់ដេកគ្មានលេខជាន់ទី២ ក្នុងសណ្ឋាគារយីហោ(ណៃអីន) ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុថៅកែប្រុសខាងលើបានផឹកស្រាស្រវឹង ហើយសុំប្រពន្ធទៅបន្តផឹកស្រានៅខាងក្រៅបន្តទៀតតែស្ត្រីជាប្រពន្ធបានហាមឃាត់មិនអោយទៅ ហាមមិនស្តាប់ក៏បានចាក់សោរទ្វារបុរសជាប្តីនៅក្នុងបន្ទប់កើតហេតុខាងលើ ។

ប្រភពបន្តថា ពេលនោះធ្វើអោយបុរសជាប្តីខឹងយ៉ាងខ្លាំង ក៏ស្ទុះយកដំបងឈើ មកវាយចំព្រីភ្លើងបណ្តាលអោយបែកទុស្សេហុយផ្សែងចេញតាមបង្អួចមកក្រៅ បង្កអោយមានការណ៍ភ្ញាក់ផ្អើលរត់ចេញមកក្រៅ រួចរាយការណ៍ ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌទួគោក ចំនួន៣គ្រឿង ចេញមកអន្តរាគមន៍បាញ់ពន្លត់រយៈពេលកន្លះម៉ោង ទើបភ្លើងរលត់អស់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង ។ ក្នុងហេតុការនោះមិនបណ្តោលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ