ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន១នាក់ស្រវឹងស្រាបើករថយន្ត លុចសុីសRX300 ពន្លះបង្គោលភ្លើងថ្ម បណ្តាលឲ្យបាក់អស់១ដើម

4 ខែ មុន 181 តូ សុផល

ភ្នំពេញ៖ ជនជាតិចិន ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តលុចសុីស RX300មួយគ្រឿង

ក្នុងល្បឿនលឿនពេកក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងថ្ម បណ្តាលឲ្យរងការខូចខាតបាក់ បង្គោលអស់មួយដើម រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងដាច់កាឡេកង់អស់១ ទៅមុខលែងរួច។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង៩យប់ ថ្ងៃ សៅរ៏ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនបាន បើករថយន្តម៉ាកលុចសុីស RX300មួយគ្រឿង ទាំងស្ថានភាពស្រវឹង ស្រា ជោកជាំ រថយន្ត ពណ៌ ទឹកប្រាក់ពាក់ស្លាក លេខភ្នំពេញ 2AG.4467 បើកតាមបណ្តោយផ្លូវ៣៧៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនពេកក៏រ៉េចង្កូតទៅបុក បង្គោលភ្លើងថ្ម បណ្តាលឲ្យបាក់អស់១ ដើម រីឯ រថយន្តវិញរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ និងដាច់កាឡេកង់អស់មួយទៅមុខលែងរួច ។តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ។ភ្លាមៗម្ចាស់រថយន្តបង្កបានចុះរត់គិចខ្លួនបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានវាស់វែង នឹងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំភាគីម្ចាស់រថយន្តមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!