ព្រឹតិ្តការណ៍ថ្មីៗ

អំពើសប្បុរស ទទួលបានមកវិញនូវមនោសញ្ចេតនាជាសាច់ញាត!

4 ថ្ងៃ មុន 275 តូ សុផល

ភ្នំពេញ៖  រយៈពេលជិត៥ឆ្នាំនៅភ្នំពេញ និង ជិត២០ឆ្នាំនៅខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចំណាយពេលវេលាចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងរបស់ពួកគាត់ ក៏ដូចជាជួយដោះស្រាយបញ្ហាលំបាកនិងបំពេញនូវសេចក្តីត្រូវការចាំបាច់ មួយចំនួនរបស់ពួកគាត់ជាបន្តបន្ទាប់ដូចជាសាងសង់ផ្ទះថ្មីជូនគាត់ ជីកប្រឡាយ ដាក់លូ ចាក់ផ្លូវបេតុង ចាក់ផ្លូវគ្រួស បញ្ជូនគ្រូពេទ្យទៅពិនិត្យតាមដានសុខភាពគ្រប់គ្រួសារដែលខ្វះលទ្ធភាពនិងនាំយកពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ដោយជួយសម្រួលទាំងមធ្យោបាយធ្វើដំណើរនិងថ្លៃព្យាបាលពួកគាត់…។ល។

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយលោក ជរ គឹមស៊ តំណាងអជ្ញាធរខណ្ឌ និងមានការចូលរួមពីលោក លោកស្រីតំណាងអជ្ញាធរភូមិសង្កាត់ និង សហការីជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខដល់ផ្ទះ និងនាំយកអំណោយ ទៅផ្តល់ជូនដល់គ្រួសារទីទាល់ក្រ ចំនួន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រួសារទាំងនេះគឺឯកឧត្តមតែងតែជួយជារៀងរាល់ខែអស់ជាច្រើនឆ្នាំមកហើយ។ សកម្មភាពចុះសួរសុខទុក្ខបណ្តើរ ជូនអំណោយបណ្តើរ មានការ៉េម១ពាន់ដើម នំប៉័ង១ពាន់ដើម ចែកជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី តាមផ្លូវ តាមភូមិបណ្តើរ បង្កើតបានជាបរិយាកាសរីករាយស្និតស្នាលក្រៃលែង។ ក្រៅពីប្រជាពលរដ្ឋ១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹសនេះ នៅឯខេត្តបន្ទាយមានជ័យក៏មានគ្រួសារក្រីក្រមួយចំនួនទៀត ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កំពុងជួយឧបត្ថម្ភជីវភាពគ្រួសារពួកគាត់ជារាល់ខែមិនដែលខាន អស់ជិត១០ឆ្នាំ មកហើយផងដែរ។ ចំពោះគ្រួសានីមួយៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបានជួយផ្តល់នូវអង្ករគ្រប់គ្រាន់សម្រាប់ ការហូបចុក និងផ្តល់ថវិកាពី១០ទៅ៣០ម៉ឺនរៀលក្នុងមួយគ្រួសារជារៀងរាល់ខែទៅតាមចំនួនមនុស្សតិចឬច្រើន និងមានទឹកត្រីទឹកស៊ីអ៊ីវមួយចំនួនទៀតផងដែរ។

អ្នកភូមិទាំងចាស់ក្មេងក្នុងមូលដ្ឋាន ទោះបីពុំមែនជាអ្នកបានទទួលអំណោយរាល់ខែ តែពួកគាត់បានសម្តែងទឺកចិត្តត្រេកអរ ដោយពុំមានការច្រណែន ទោមនស្ស ជាមួយគ្រួសារទីទាល់ក្រទាំងអស់ ក្នុងភូមិសង្កាត់របស់ពួកគាត់ ដែលបានទទួលការជួយឧបត្ថម្ភ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជារៀងរាល់ខែនោះឡើយ។

អំពើសប្បុរសប្រកបដោយមនុស្សធម៌របស់លោក រ័ត្ន ស្រ៊ាង ជិត២០ឆ្នាំមកនេះ គឺទទួលបានមកវិញនូវការស្រឡាញ់រាប់អាន ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រៀបដូចជាសាច់ញាតក្នុងគ្រួសារតែមួយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ