ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! ប្តីប្រពន្ធរួមកូនតូច២នាក់ត្រូវបានឃាតករសម្លាប់ រួចហើយដុតផ្ទះកម្ទេចសាកសពចោល សល់តែឆ្អឹង

4 ថ្ងៃ មុន 621 តូ សុផល

ក្រចេះ ៖ យ៉ាងហោចណាស់ មនុស្សមួយគ្រួសារមានគ្នាចំនួន៤នាក់ ក្នុងនោះមានប្តីប្រពន្ធនិង កូនតូចពីរនាក់ផង

ត្រូវបានឃាតករមិនស្គាល់មុខ សម្លាប់ក្នុងផ្ទះ និងដុតបំផ្លាញផ្ទះព្រមទាំងសាកសព ដើម្បីកម្ទេចភស្តុតាង យ៉ាងសាហាវព្រៃផ្សៃបំផុត ស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងកំឡុងថ្ងៃទី៩ ទី១០ ខែសីហា ឆ្នាំ២០១៨នេះកន្លងទៅ ប៉ុន្តែសមត្ថកិច្ច ទើបតែទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១ ខែសីហានេះ។

បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូប នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យ ដឹងថា ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីមូលដ្ឋាន ដោយលោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ថា គ្រួសាររងគ្រោះ រស់នៅខ្ទមមួយ ដាច់ស្រយាលពីគេ ហេីយមានកូនចំនួន ២នាក់ បានរៀនជាមួយគាត់ ប៉ុន្តែក្រោយពីបាត់សិស្សមិនឃើញទៅរៀនចំនួន២ទៅ៣ថ្ងៃ ដោយមានការព្រួយបារម្មណ៍ខ្លាចកូនសិស្សលង់ទឹក ព្រោះជាតំបន់ទឹកលិច លោកគ្រូរូបនោះ រួមជាមួយប្រជាការពារភូមិក៏នាំគ្នាចុះទៅពិនិត្យមេីល។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ពេលចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញខ្ទមនោះ ត្រូវភ្លេីងឆេះអស់ ហេីយមនុស្សចំនួន៤នាក់ រួមមានឪពុកម្តាយនិងកូន២នាក់ស្លាប់ នៅកន្លែងកេីតហេតុ ហេីយគាត់បានមករាយការណ៍ជូនអាជ្ញាធរតែម្ដង។

ប្រភពដដែល បន្តថា នៅល្ងាចថ្ងៃទី១១ ម្សិលមិញ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅកន្លែងកេីតហេតុ តែភ្លៀងខ្លាំងពេក ទូកមិនហ៊ានឆ្លង ព្រោះកន្លែងកេីតហេតុនោះ នៅឆ្ងាយពីភូមិប្រមាណជាង៥គីឡូម៉ែត្រឯណោះ។

លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ ទើបកម្លាំងនគរបាលចុះទៅដល់កន្លែងកេីតហេតុ ហើយកំពុងបេីកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡេីយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យ ជាបឋមថា ជាករណីឃាតកម្មគិតទុកជាមុន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ