លោករ៉ាន់ កុងមេឃុំត្រែងកំពុងព្យាយាមធ្វើរបាយការណ៍ក្លែងក្លាយក្នុងគោលបំណងលាក់បាំងការពិត

2 ខែ មុន 585 តូ សុផល

បាត់ដំបង៖ក្រោយពីការចុះផ្សាយអំពីរឿងពុករលួយរបស់លោករ៉ាន់ កុង មេឃុំត្រែងតាមរយះកាសែតនិងទូរទស្សន៍ស្លឹករិតខណះនេះលោកមេឃុំកន្ទេលធំបន្លំដេកភ័យស្លន់ស្លោនិងព្យាយាមធ្វើរបាយការណ៍ក្លែងក្លាយពាក់ព័ន្ធក្នុងការញុះញង់អោយប្រជាពលរដ្ឋកាប់ឆ្ការព្រៃទន្ទ្រានយកដីជួរភ្នំវែងលក់ដែលទីតាំងនោះជាប្រភពរ៉ែដែកនិងជាសម្បត្តិរដ្ឋ។

ថ្មីៗនេះក្រុមព្រឹក្សាឃុំត្រែងបានចុះទៅពិនិត្យនិងបានឃើញថាដីទាំងនោះត្រូវបានបាត់បង់២០០ហិកតាហើយ។

លោក អោម ចាន់តារ៉ាជំទុបឃុំត្រែងទី១បានឆ្លើយតបក្រុមអ្នកយកព័ត៌មានយើងខ្ញុំថា៖រឿងកាប់ទន្ទ្រានព្រៃយកដីនេះបានកើតឡើងមុនពេលបោះឆ្នោតមកម្លេះ។

ដោយមានការភ្ញាក់ផ្អើលដល់មេព្រៃនិងសាលាស្រុកតាមរយះការផ្សព្វផ្សាយរបស់TNNនិងទូរទស្សន៍ស្លឹករិតទើបមន្ត្រីពាក់ពាន់ចុះទៅពិនិត្យផ្ទាល់កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ថ្មីៗនេះ។

លោកងួន រតនះ អភិបាលខេត្តបាត់ដំបង គួរទប់ស្កាត់អោយបានជៀសវាងការបាតបង់់សម្បត្តរដ្ឋដោយមន្ត្រីថ្នាក់ក្រោមយកអំណាចជាមេឃុំសម្ងំលួចលក់យ៉ាងអាណាធិបតេយ្យ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ