ទីតាំងដំណាំកញ្ជានៅចំណុចជ្រលងភ្នំអូបែកថ្លាង ត្រូវបានអាវុធហត្ថរកឃើញ និងបំផ្លាញចោល

2 ខែ មុន 243 តូ សុផល

តាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨

កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងដំណាំកញ្ឆាចំនួន ១៤ទីតាំងផ្សេងៗគ្នា នៅចំណុចជ្រលងភ្នំអូបែកថ្លាង ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (ដោយពុំឃើញមានម្ចាស់)។ ទីតាំងដំណាំកញ្ឆាចំនួន ១៤ទីតាំងខាងលើ គឺមានផ្ទៃដីដាំ ស្មើ ៦៧២ម៉ែត្រការ៉េ ក្នុងនោះកាប់ និងដុតបំផ្លាញដើមកញ្ឆានៅនឹងកន្លែង បានសរុប ៥,៦៣៧ ដើម និងបំផ្លាញអាង ស្តុកទឹកសម្រាប់ស្រោយស្របដំណាំកញ្ជាចំនួន ១០កន្លែង។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាម្ចាស់ដំណាំកញ្ឆាខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ