បុរសម្នាក់បើកម៉ូតូលឿនដូចហោះ ជ្រុលទៅបុកខឿនស្ពានអាកាស៧មករា សន្លប់ស្ដូក

2 ខែ មុន 35 តូ សុផល

រាជធានីភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលបុកឃឿនស្ពានតែម្តងបណ្តាលឲ្យដួលម៉ូតូសន្លប់ស្ដូកស្ដឹងតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ។

សាក្សីបាននិយាយប្រាប់នៅកន្លែងកើតហេតុថា បុរសនេះបានបើកម៉ូតូ ម៉ាក Honda Dream ពាក់ស្លាកលេខព្រៃវែង 1C-8169 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិខឡើងស្ពាន៧មករា សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែរេចង្កូតម៉ូតូ ជ្រុលបុកឃឿនស្ពានតែម្តងបណ្តាលឲ្យដួលម៉ូតូសន្លប់ស្ដូកស្ដឹងតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុរួច ទំនាក់ទំនងទៅកាន់រថយន្តគិលានសង្គ្រោះគ្លីនិកឯកជនហុងហាក់​មកដឹកជនរងគ្រោះទៅព្យាបាលរបួស ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់១ ដើម្បីរងចាំសាច់ញាតិមកយកទៅវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ