ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត​! ស្ត្រីម៉ាស្សាកោសជប់ម្នាក់លួចលុយភ្ញៀវ១៤០០$ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់កាកាប១

4 ខែ មុន 973 តូ សុផល

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនស្ត្រីជនសង្ស័យ០១នាក់ករណីលួចលុយនៅភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២៣និង០០នាទី ករណីលួចលុយ ១៤០០$, ស្ថិតនៅចំណុចម៉ាស្សា កោសជប់គ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បង្កដោយជនសង្ស័យឈ្មោះ ចិន បុទុម ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅភូមិកើតហេតុខាងលើ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ លាភ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖ ប្រាក់ដុល្លារ ១៤.០០$ (មួយពាន់បួនរយដុល្លារអាមេរិក) ។

ដំណើររឿង ៖ មុនពេលកើតហេតុជនរងគ្រោះបានចូលម៉ាស្សានៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យបានឲ្យដោះអាវទុកនៅក្នុងទូរផ្ដៅ ក្រោយមកពេលម៉ាស្សារួចបានត្រលប់មកផ្ទះវិញពេលបើកកាបូបមើលក៏ឃើញលុយដុល្លាក្លែងក្លាយបានត្រលប់មកហាងម៉ាស្សាវិញ តែឃើញហាងចាក់សោរពីក្រៅទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ។ លុះដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះបានឃើញជនសង្ស័យឈរនៅមុខហាង ទើបនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ករណីនេះ

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!