ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀនជិត១០០គីឡូក្រាម បង្កប់ជាមួយចំណីសត្វ ផ្ញើពីអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រូវបាននគរបាលបង្ក្រាប ឃាត់ខ្លួនជនជាតិចិនម្នាក់ !

4 ខែ មុន 428 តូ សុផល

ភ្នំពេញ៖ ថ្នាំញៀន​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជាត្រួវ​កម្លាំងនគរបាលបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់

សមត្ថកិច្ចបានប្រាប់អោយដឹងថានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន មកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ​បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប៩៨គីឡូក្រាម។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!