ព្រឹតិ្តការណ៍ថ្មីៗ

ទួលគោក ទួលកម្ម! ទើបទិញម៉ូតូកង់បីឥណ្ឌាមករត់ថ្មីៗតម្លៃជិត៤ពាន់ដុល្លារ ត្រូវគេឆបោកដាក់ថ្នាំយកទៅបញ្ចាំយកលុយទៅបាត់

2 ខែ មុន 278 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ទើបនឹងទិញម៉ូតូកង់បីឡាំបាដា មួយគ្រឿងថ្មីស្រឡាង តម្លៃ3550ដុល្លារ

មិនទាន់នឹងបានស្លាកលេខផង ចេញដឹកម៉ូយបានប៉ុន្មានថ្ងៃ ក៏ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាព ឆបោក ដឹកខ្លួន នឹងសង្ស័យថាបានបន្លំដាក់ថ្នាំសណ្តុំ ហើយគាត់យកម៉ូតូកង់បីទៅបញ្ចាំយកប្រាក់ចំនួន 2200 ដុល្លា ហើយគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតតាំងពីថ្ងៃម៉ោង២រសៀលថ្ងៃទី១០ ខែ១០ នៅផ្លូវមៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តែទើបតែនឹងភ្ញាក់ផ្អើលនៅពេលម៉ោង ១០យប់ថ្ងៃទី១០ ខែសីហា នៅតាមផ្លូវ១៨២ ជិតស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់កង់បីឡាំបាដា ឥណ្ឌាមានឈ្មោះ រ៉ន រិទ្ធ អាយុ៣១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួលមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។មានស្រុកកំណើត នៅ ភូមិ ព្រែកឫស្សី ឃុំ ពែកឫស្សី ស្រុកល្វាឯមខេត្តកណ្តាល មានប្រពន្ធឈ្មោះវន្ត័ យិន អាយុ៣៣ឆ្នាំ មុខរបរលក់ត្រី នៅផ្សារស្ទឹងមានជ័យ មានស្រុកកំណើតនៅភូមិ ចុងបឹង ឃុំសៀងខ្វៀង ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមចម្លើយសារភាពពីជនរងគ្រោះបានប្រាប់អោយដឹងថាកង់បីនោះគាត់ទើបនឹងទិញមិនទាន់បាន មួយខែទេ មុនកើតរឿងឡើង គឺនៅម៉ោងប្រហែល២រសៀល គាត់ត្រូវបានបុរសម្នាក់ បានអោយដឹកខ្លួន ពីផ្លូវសឡា ទៅផ្លូវ ម៉ៃដា(ផ្លូវ២០០៤) ទៅកន្លែងលេង ស្នុកឃ័រ បុកប៊ីយ៉ា មួយកន្លែងមិនស្គាល់ទីតាំងច្បាស់ ខណៈពេលធ្វើដំណើរជនសង្ស័យ បានគាស់បាកាសអោយគាត់១កំប៉ុងផឹក នឹងនិយាយលួងលោមគាត់ថា នឹង(យកកង់បីគាត់អោយដឹកឥវ៉ាន់មេខ្លួនរាល់ថ្ងៃ ពីសឡាទៅដាក់នៅម្តុំវត្តសំរោងអណ្ដែត ក្នុងមួយជើងអោយតម្លៃ៨មុឺនរៀល តែគ្រាន់តែនិយាយគ្នាតែប៉ុណ្ណោះ មិនទាន់បានដឹកទេ) ហើយពេលទៅដល់គោលដៅ ជនសង្ស័យបានយកលេខទូរស័ព្ទគាត់ ទុក ហើយដើរចូលទៅលេងនៅខាងក្នុងបាត់។ គាត់ក៏ចាំខាងក្រៅ មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរចេញមកក្រៅ ហើយបាននិយាយថា គាត់លេងឈ្នះគេ500ដុល្លារ ។

ប្រភពដដែលបានបន្តទៀតថា នៅពេលនោះហើយដែលគាត់មានអារម្មណ៍ថាវិលមុខ នឹងធ្វើអ្វីតាមគេបញ្ជារហូត ។ ពេលនោះជនសង្ស័យនិយាយថា កង់បីនេះអាចបញ្ចាំបាន២០០០ដុល្លារ ហើយអោយគាត់យកទៅបញ្ចាំទៅ យកលុយមកលេងជាមួយគាត់ ពេលនោះជនសង្ស័យបានបញ្ជារអោយគាត់បើកទៅហាងបញ្ចាំ មួយកន្លែង នៅម្តុំឃ្លាំងរំសេវ មិនចាំឈ្មោះហាង គាត់ក៏បើកទៅ ហើយបន្ទាប់មកជនសង្ស័យ អោយគាត់បញ្ចាំកង់បីនឹងទៅ គាត់ក៏តាមបុរសជនសង្ស័យនោះ ក៏បញ្ចាំកង់បី រួមនឹងក្រដាសពន្ធទៀត បានប្រាក់ចំនួន2200ដុល្លារ ហើយខាងហាងទទួលបញ្ចាំ បានចេញលិខិតបញ្ចាំមួយសន្លឹក នឹងអោយជនរងគ្រោះផ្តិតមេដៃ ទទួលខុសត្រូវខ្លួនឯង គាត់ក៏ផ្តិតតាមគេប្រាប់ ហើយជនសង្ស័យក៏ទទួលយកលុយនឹងលិខិតបញ្ចាំមកដាក់ក្នុងហោប៉ៅខោគាត់ ក៏នាំគ្នាហៅម៉ូតូជិះចេញទៅ ដល់កន្លែង លេងស្នុកឃ័រ (បុកប៊ីយ៉ា)នោះដដែលវិញ។

ពេលនោះជនសង្ស័យអោយគាត់លេង បុកប៊ីយ៉ា ដៃគូរជាមួយគាត់ គ្រាន់តែបុកប៉ះតិចៗទៅបានហើយ ហើយជនសង្ស័យបានលូកយកលុយចេញពីហោប៉ៅគាត់ទាំងអស់ ដើម្បីលេងជាមួយគេ លេងតែមួយដៃក៏ឈប់លេងទៅ ភ្លាម នោះជនសង្ស័យ បានដឹកគាត់ចេញមកវិញ ហើយទម្លាក់គាត់នៅលើផ្លូវ២០០៤នោះ ដោយនិយាយថា ទៅលោះកង់បីយកមកអោយវិញ ហើយក៏ជិះចេញទៅយកទាំងទូរស័ព្ទគាត់មួយគ្រឿងទៀតបាត់សូន្យឈឹងតែម្តង។ មួយសន្ទុះក្រោយ មកគាត់រាងស្វាង ទើបដឹងខ្លួនថា ចាញ់បោកគេ ទើបទៅរកក្រុមគ្រួសារ នឹង អ្នករត់ម៉ូតូកង់បីដូចគ្នា អោយជួយ។ ហើយគាត់ថាបានទៅដាកពាក្យបណ្តឹងដែរ តែសមត្ថកិច្ចមិនទទួល ព្រោះលិខិតបញ្ចាំនោះ មានស្នាមមេដៃគាត់ទទួលខុសត្រូវហើយតែគាត់មិនបានប្រាប់ថាដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលណានោះទេ។ បន្ទាប់មកពួកគាត់ក៏នាំគ្នា មកហាងបញ្ចាំខាងលើដើម្បីអោយម្ចាស់ឆែកមើលកាម៉ារ៉ា សុវត្ថិភាពមើលមុខជនសង្ស័យ មិនមែនមកទាមទារ កង់បីវិញនោះទេ តែត្រូវម្ចាស់ហាងបដិសេធមិនសហការជាមួយទេ។

ក្រោយកើតហេតុសមត្ថកិច្ចនគបាល ប៉ុស្តិ៍ទឹកល្អក់៣ បានអោយគាត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាលអូបែកក្អមទៅ ពេលបានពាក្យបណ្តឹងហើយ ត្រលប់ មកវិញគាត់នឹងជួយអន្តរាគមន៍អោយម្ចាស់ ឆែកកាម៉ារ៉ាជូន ដើម្បីអោយស្គាល់មុខជនសង្ស័យ ៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ