រលំទៀនដុតដង្វាយគ្រូ ឆេះពេញបន្ទប់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

2 ខែ មុន 36 តូ សុផល

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គីភ័យ ឆាប់ឆេះ សម្ភារៈទាំងអស់ដែលមានក្នុងបន្ទប់មួយ ជាន់ទី១ សំណាងល្អមិនរាលដាលទៅបន្ទប់ ឬផ្ទះផ្សេង ដោយសាររំលំភ្លើងទៀនដែលម្ចាដ់ដុតដង្វាយគ្រូ ក្នុងបន្ទប់អសន្នៈ តាមជំនឿរបស់ម្ចាស់ផ្ទះ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង និងសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះលេខ៩៣២សេ ផ្លូវលេខ១ បុរី៩៩៩ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ផ្ទះឈ្មោះ កុល សុខាល័យ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ គ្រូពេទ្យមជ្ឈមណ្ឌលគាំពាមាតា និង ទារក មានប្តីឈ្មោះ ង៉ែត សុវណ្ណា អាយុ៦០ឆ្នាំ ជាមន្រ្តីយោធា ។ ផ្ទះខាងលើ ទទួលរងភ្លើងឆេះ សម្ភារៈទាំងស្រុង ដែលមាននៅក្នុងបន្ទប់តែមួយ កើតហេតុនោះទេ បន្ទាប់ពីមានអន្តរាគមន៍ពីពលរដ្ឋ សមត្ថកិច្ច ជួយទាន់ពេលវេលា ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ គាត់បានដុតធូប ទៀន គ្រូបាធ្យាយ លើអាសន្នៈ អង្គុយរហូតដល់ភ្លើងធូបរលត់អស់ ទើបគាត់ចុះមកក្រោម តែភ្លើងទៀន ដុតនោះ នៅឆេះដដែល ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែធំក្លិនឆ្ងៀម មានផ្សែងហុយចេញពីបន្ទប់ ខាងលើ ឆេះបង្កឲ្យផ្អើល ។

ក្នុងហេតុការណ៍ខាងលើ មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងបានចេញទៅជួយ ហើយភ្លើងរលត់ទៅវិញភ្លាមៗ ក្នុងបន្ទប់ខាងលើ សម្ភារៈ ខោអាវចាស់ៗ សាធម៌ បាយសី អាសន្នៈ សម្ភារៈ ដែលមានក្នុងបន្ទប់ ត្រូវបានភ្លើងឆេះទាំងអស់ តែមិនរាលដាលទៅបន្ទប់ ផ្ទះផ្សេងឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ