ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសាមយ៉ុង បើកធ្លាក់ផ្លូវ របួសជាច្រើននាក់

2 ខែ មុន 79 តូ សុផល

ខេត្តក្រចេះ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយដោយ រថយន្តសាមយ៉ុងបានធ្លាក់ផ្លូវបង្ក ដោយខ្លួនឯងហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង៩:៣៨នាទីព្រឹកនៅចំណុចអូសណ្ដាស់ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

មូលហេតុមកពីរថយន្តសាមយុងបានបើកបរធ្វើដំណើពីស្រុកស្នួលទៅស្ទឹងត្រែងពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបែកកង់ផ្នែកខាងក្រោយបានបណ្ដាលឲរេចង្កូតបានធ្លាក់ផ្លូវទាំងព្រឹកព្រលឹមបានធ្វើឲអ្នករួមដំណើរទាំងប្រុសទាំងស្រីចំនួន១២នាក់បានរងរបួសយ៉ាងដំណំចំណែកតែកុងរថយន្តនឹងព្រូឡានដែលបានអង្គុយនៅលើដំបូលរថយន្តបានរងរបួសធ្ងន់។

បើតាមសំដីបងប្អូនប្រជាពលរដ្ធនៅដំបន់នោះបានប្រាប់អ្នកសារព័ត៏មានយើងថាពេលនោះពួកគាត់បានឃើញរថយន្តសាមយុងមួយគ្រឿងបានធ្វើដំណើពីស្រុកស្នួល ទៅស្ទឹងត្រែងពេលមកដល់កន្លែងកើតហេតុពួកគាត់ក៏បានឃើញរថយ្តសាមយុងកំពុងតែធ្វើដំណើនៅតាមដងផ្លូវក៏ស្រាប់តែលឺស្នូរលាន់បើកកង់បានបណ្ដាលឲរេចង្កូតធ្លាក់ផ្លូវតែម្ដង។

ក្រោយពេលកើតហេតុសម្ថតកិច្ចផ្នែកជំនាញចរាចរណ៏ផ្លូវគោកក៏បានចុះមកដល់កន្លែងកើតហេតុដើម្បីវាស់វែងយករថយន្តទៅរក្សាទុក្ខនៅផ្នែកជំនាញចរាចរណ៏ដើម្បីឲម្ចាស់រថយន្តយកឯកសាត្រឹមត្រូវដើម្បីយកទៅផ្ទះវិញ។
ចំណែកជនរងគ្រោះទាំង១២នាក់បងប្អូនប្រជាពលរដ្ធនៅជិតនោះបានខលហៅរថយន្តសាមុយមកដឹកយកទៅសគ្ង្រ្គោះនៅមន្ទីពេទ្យដើម្បីជួយសង្រ្គោះទាន់ពេលវេលាផងដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ