ព្រឹតិ្តការណ៍ថ្មីៗ

គិតថាសំណាងរហូតមែនបងចោរ? ឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិ២ដងបានសម្រេច ទៅលើកទី៣ ជាប់ខ្នោះ

4 ខែ មុន 263 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាថ្លើមធំ ធ្វើសកម្មភាពគាស់បន្ទប់ជួលចំនួន២លើកបានសម្រេច ញ៉ាមមិនខ្លាចញញើត បែរជាទៅធ្វើសកម្មភាពឆ្កឹះលើកទី៣ ចំម្ចាស់សង្ងំដេកខាងក្នុង រងចាំឃ្លាំមើលស្រាប់ ស្រែកផ្អើលនាំគ្នាចាប់បានប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ថេង វិបុល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២៦ ជាន់ទី២ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហើយក៏ជាអ្នកយកអត្តសញ្ញាណប័ណប្រចាំនៅជនរងគ្រោះដែរ ។ ចំណែកជនរងគ្រោះឈ្មោះ ចែម ចាន់សុធារី ភេទស្រី អាយុ១៨ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់លេខ១៩ ជាន់ទី២ កើតហេតុខាងលើ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទាប់របស់ខ្លួនត្រូវបានជនសង្ស័យឆ្កឹះលួចទ្រព្យសម្បត្តិ២ដងរួចមកហើយ ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ពេលវិលត្រឡប់មកពីធ្វើការថែមម៉ោងវិញ ដល់បន្ទប់ ឃើញទ្វាររបើក របស់របរ រាយប៉ាយពេញបន្ទប់ បាត់លុយអស់១០០ដុល្លា លិខិតឆ្លងដែន ។ ជនរងគ្រោះបន្តទៀតថា ករណីចោរកម្មដូចជាញឹកញាប់ពេក ទើបឲ្យសង្សារ មកដេកចាំខាងក្នុង ចាក់សោពីក្រៅ ស្រាប់តែនៅវេលាម៉ោង១២និង៣០នាទីរសផល ថ្ងៃទី១០ ខែសីហា នេះជនសង្ស័យមកធ្វើសកម្មភាពឆ្កឹះសោចូល ទើបដឹងស្គាល់មុខ ស្រឬកចាប់ខ្លួនបានតែម្តង ប្រគល់ឲ្យប៉ូលីស ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!