ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែង​ សរ​ កេសរ៉ា​ មានមន្ទិល​ សុរ៉ាមភូមិ​ យក​សាច់រឿងរបស់ផលិតកម្ម​ខ្លួន​ ទៅផលិតឲ្យផលិតកម្មផ្សេង

2 ខែ មុន 333 តូ សុផល

ភ្នំពេញ ៖​ តារាសម្តែងជើងចាស់​ និងជាម្ចាស់ផលិតកម្ម​ សរ​ កេសរ៉ា​ ភាពយន្ត​ បានបង្ហាញប្រតិកម្ម​ថា​ រឿងដែលលោក​ សុរ៉ាមភូមិ​ បង្ហាញជាសាធារណៈ​នៅវីដេអូខ្លីៗ និងសម្តែងដោយខ្លួនឯងនោះ​ មានសាច់រឿង​ដូច “ផ្លូវឆ្លងភព”​ របស់ផលិតកម្ម​ សរ​ កេសរ៉ា​ភាពយន្ត​ ដែលធ្លាប់យកទៅឆ្លងក្រសួងកាលពីខែមិថុនា​ ឆ្នាំ២០១៧​ កន្លងទៅ។

លោកស្រី​ សរ​ កេសរ៉ា​ បានប្រាប់ឲ្យដឹងថា​ លោកស្រីភ្ញាក់ផ្ញើរពេលឃើញ​ Teaser រឿង​ “ចងពៀរ”​ បានបង្ហោះ​ព្រោងព្រាតនៅលើបណ្តាញសង្គម​ ដោយសាច់រឿងនេះ​ តាមលោកស្រីមើល​ គឺអត្ថន័យខ្លឹមសាររឿងដូចទៅនិងរឿង​ របស់លោកស្រី​ គឺរឿង​ “ផ្លូវឆ្លងភព”។ ហើយចំណុចសំខាន់មួយទៀតគឺតារាសម្តែងក្នុងរឿង​ ខាងលើគឺ​ លោក​ សុរ៉ាមភូមិ​ គឺជាអ្នកធ្លាប់ដឹងពីសាច់រឿងនេះ​ ដូច្នេះអាចទេ​ដែល​លោកយករឿងរបស់លោកស្រី​ ទៅផលិតដោយមិនបានសុំការអនុញ្ញាតជាមុន។

លោកស្រី​ កេសរ៉ា​ បានប្រាប់ឲ្យដឹងទៀតថា​ ការដែល​លោកស្រីដាក់មន្ទិលសង្ស័យនេះ​ គឺដោយសារតែឆ្អឹងនិងសាច់រឿងដូចគ្នា​ ទើបចោទជាចម្ងល់​ និងចង់ឲ្យផលិតកម្មនិងអ្នកដឹកនាំរឿងនេះចេញ​ បកស្រាយប្រាប់ផង​ ថាការពិត​យ៉ាងណា។​ គាត់ធ្លាប់សរសេររឿង​ “ផ្លូវឆ្លងភព”​ ខ្ញុំ៣ឆ្នាំដែរ សំរាប់លោកស្រីមិនជារឿងធំធេងទេ​ ឲ្យតែផលិតករ​នឹងអ្នកដឹកនាំចេញមុខបកស្រាយ ឲ្យមានគុណធម៌និង​ សីលធម៌បានហើយ​ ឲ្យតែកុនខ្មែរមានអ្នកមកផលិតល្អ នោះខ្មែរមានមោទនៈភាព​ និងគេ។

លោកស្រីបានបន្តថា​ លោកស្រីចង់ឲ្យតារាសម្តែងរូបនេះ​ និងផលិតកម្មចេញមកនិយាយគ្នា​ ថារឿងនេះយ៉ាងណា​ ហើយក៏សុំឲ្យខាងក្រសួងរកយុតិធម៌ឲ្យផងដែរ។

ទាក់ទងទៅនឹងមន្ទិលសង្ស័យនេះ​ យើងមិនទាន់អាចទាក់ទងទៅ​ លោក​ សុរ៉ាមភូមិ​ និងម្ចាស់ផលិតកម្មឲ្យបកស្រាយបាននៅឡើយទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ