ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ២.៦៧១គ្រួសារ​ ក្នុងស្រុកក្រូចឆ្មារ ទទួលបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

6 ថ្ងៃ មុន 240 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១១​ ខែ​សីហា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ នឹងអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ២.៦៧១គ្រួសារ​ រស់នៅភូមិចំនួន​ ១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​ កម្មវិធីនេះ​ នឹងប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាព ដែលស្ថិតនៅក្នុងភូមិទី៥​ ចម្ការគរ​ ឃុំកំពង់ទ្រាស​ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

សូមបញ្ជាក់ជូនថា​ ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២.៦៧១គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១.៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​ ៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ