ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលអោយរងរបួសហូរឈាមពេញមុខ

4 ខែ មុន 197 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង 9 និង 30 នាទីយប់ថ្ងែ ទី១០ ខែសីហាឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសេ125 ស៊េរីឆ្នាំ 2013 ពាក់ស្លាកលេខ កំពង់ស្ពឹ 1A.3488បានបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរនារីម្នាក់ និងម៉ូតូម៉ាកឃ្លីកពណ៍ក្រហមពាក់ស្លាលេខកោះកុះ1A-8373 បេីកបរដោយបុរសម្នាក់ដែលបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្ដោយផ្លូវស្ពានតិចណូដែលនៅជិតនិងមន្ទីពេទ្យកុមារជាតិ។

តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូម៉ាកឃ្លីកបានបើកបញ្ច្រាស់ទិសដៅ រីម៉ូតូឌ្រីមសេ125ឆ្នាំ2013 បានបើកស្របទិសដៅស្រាប់តែដល់ចំណុចទីតាំងកើតហេតុនៅមុខមន្ទីរពេទ្យកុមារជាតិម៉ូតូម៉ាកឃ្លីកបានជ្រុលទៅបុកម៉ូតូម៉ាក ឌ្រីមសេ 125ឆ្នាំ2013 ពេញទំហឹងបណ្ដាលអោយបុរសម្នាក់បានរងរបួសហូរឈាមពេញមុខ រីឯនារីម្នាក់រួមដំណើរជាមួយគ្នានោះមិនមានរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ជួយសម្របសម្រួល ដោយភាគីខាងម៉ូតូម៉ាកឃ្លីក សងទៅភាគីខាងម៉ូតូឌ្រីមសេចំនួន 50ដុល្លារ ដើម្បីបញ្ចប់រឿង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!