ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត Ford ស៊េរីទំនើប ពាក់ស្លាកលេខរដ្ឋ បុកក្បាល នាគ ពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទាំងយប់

4 ខែ មុន 251 តូ សុផល

ភ្នំពេញ ៖ រថយន្ត Ford ស៊េរី ទំនើប ពាក់ ស្លាក លេខ រដ្ឋ បុក ក្បាល នាគ ពុះ ចែក ទ្រូងផ្លូវ លាន់ ដូច រន្ទះបណ្ដាល ឲ្យរថយន្តក្រឡាប់ផ្ងារជើងទាំងយប់តែសំណាងល្អ អ្នកបើកបរ មិនរងរបួសធ្ងន់នោះទេ។ ហេតុការណ៍ នេះ កើត ឡើង កាល ពី វេលាម៉ោង ១១យប់ ថ្ងៃទី ១០ខែ សីហា ឆ្នាំ ២០១៨ដែល មានទីតាំង ស្ថិត នៅតាមបណ្ដោយ ផ្លូវម៉ៅសេទុង កែងផ្លូវ ១៩៩ស្ថិត ក្នុង សង្កាត់ ទំនប់ ទឹកខណ្ឌ ចំការមន ក្រុង ភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Ford ពណ៌ កណ្ដុរ ប្រមេះពាក់ស្លាកលេខ រដ្ឋ 13 2-5566 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅ សេទុង ក្នុងទិសដៅពី ត្បូងទៅជើងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុក៏ជ្រុល ទៅបុកចំពេញមួយទំហឹង បណ្តាលឲ្យ រថយន្ត ក្រឡាប់ផ្ងារ ជើង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែកឯ ក្បាលនាគពុះចែកទ្រូងផ្លូវ វិញ រងការខូចខាត បាក់ បែក អស់ មួយ កង់ ដោយ ឡែក អ្នក បើកបរវិញត្រូវបាន សមត្ថកិច្ច ជួយទាញយកចេញពីក្នុងរថយន្ត ដែលក្រឡាប់ផ្ងារ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!