ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ៖ ឪពុកគេ​ ឪពុកយើង​ ម្តាយគេ​ ម្តាយយើង​ គឺជាអ្នកមានគុណដែលមិនអាចកាត់ថ្លៃបាន​ !

2 ខែ មុន 295 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញជាអធិបតីភាព ក្នងពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ នាព្រឹកថ្ងៃសុក្រ១៤រោជ ខែទុតិយាសាឍ ឆ្នាំ ច សំរិទ្ធិស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៨ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីសាលាខណ្ឌ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ បានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន៥៨ម៉ឺនរៀល ទឹកបរិសុទ្ធ២កេះ,ទឹកក្រូច២កេះ,ទឹដោះគោឆៅ២ឡូ ជូនលោកតា ឆោម ប៉ូ អាយុ៧៧ឆ្នាំ ដែលសំរាកព្យាបាលជម្ងឺនៅផ្ទះរបស់គាត់ស្ថិតនៅភូមិព្រៃសាលា។

និងបានបន្តទៅជួបសំណេះសំណាលលោកយាយ ស៊ឹម ផៃ អាយុ៨០ឆ្នាំ ដែលជួបការលំបាកក្នុងជីវភាពស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ នាំយកថវិកាចំនួន៦០ម៉ឺនរៀល អង្ក១បាវ(៣០kg),ទឹកក្រូច១កេះ,ទឹកដោះគោឆៅ២ឡូ ។ ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ