ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់​ ច័ន្ទកញ្ញារិទ្ឋ​ ចុះសួរសុខទុក្ខគ្រួសារកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខ មានជំងឺ និងជីវភាពខ្វះខាត

2 ខែ មុន 295 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ​ខែសីហា ឆ្នាំ ២០១៨នេះ លោក សក់​ ច័ន្ទកញ្ញារិទ្ឋ​ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនដល់គ្រួសារកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ០២គ្រួសារ ដែលមានជំងឺ និងមានជីវភាពខ្វះខាត។
គ្រួសារទី១ ឈ្មោះ  កែវ ឈាន មានជម្ងឺថ្លើម។
គ្រួសារទី២ ឈ្មោះ សេន ចំរើន ជាប្រពន្ធសណ្តាប់មានជម្ងឺកាត់សាច់បំពង់ក។

លោកប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពប្រជាជនទូរទៅ និង សូមអោយប្រុងប្រយត្ន័ ថែរក្សាសុខភាពអោយបានឆាប់ជាសះស្បេីយពីជម្ងឺ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូ ទឹកត្រី២យួរ ស្ករស៥គីឡូ សំភារៈផ្ទះបាយ១ឈុត ទឹកក្រូច១២កំប៉ុង ត្រីខ៦កំប៉ុង និងថវិកាមួយគ្រួសារ៥០០០០រៀល សរុប០២គ្រសារ១០០០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ