ព្រឹតិ្តការណ៍ថ្មីៗ

  ព្រះគ្រូចៅអធិការវត្ដបញ្ចកែវ​មុន្នី​ឫស្សី​សាញ់​ បានប្រគេនទេយ្យទាយជាគ្រឿងឧបភោគបរិភោគ ទេយ្យវត្ថុ និងបច្ច័យ ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ

4 ខែ មុន 219 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក្តិ ព.ស ២៥៦២ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងលោកស្រី ខៀវ លីលី និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ រួមនឹងសមាជិក សមាជិកាអនុសាខា មន្រ្តីរាជការបានអញ្ជើញទទួលទេយ្យទានគ្រឿងឧបភោគបរិភោគ និងបច្ច័យពី ព្រះគ្រូព្រះព្រហ្មេជោតោ បណ្ឌិត ម៉ាធារី ព្រះគ្រូចៅអធិការវត្ដបញ្ចកែវ​មុន្នី​ឫស្សី​សាញ់​ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមយកចាត់ចែងចុះជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត មានជំងឺ ជនពិការ ស្រ្តីឆ្លងទន្លេ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទុរភិក្សផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ជាបន្តបន្ទាប់ ។ 


ទេយ្យទានជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងបច្ច័យ ដែលទទួលបានរួមមាន: បាឡុងចំនួន ១០ប្រដាប់ អង្ករចំនួន ០៥បាវ ទឹកបរិសុទ្ធចំនួន ៤០កេស មីចំនួន ៤០កេស ធុងទឹកកកចំនួន ២០ធុង កំសៀវទឹកចំនួន ២០ ជ្រុញចំនួន៥០ បំពង់ទឹកក្តៅចំនួន៣០ ឆ្នាំងខ្ទះចំនួន៤០ ឆ្នាំងបាយចំនួន៤០ ចង្រ្កានហ្គាសចំនួន២២ ចានស្រាក់ចំនួន៣០ វែកឆាចំនួន៤០ ចានដែកចំនួន១០ និងថវិកាចំនួន ១.០០០.០០០រៀល ក្នុងនោះ មានការចូលរួមពីព្រះគ្រូសូត្រឆ្វេងស្តាំ និងព្រះសង្ឃក្នុងវត្តផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!