ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់!ឡើងលើផ្ទះចាប់ក្មេងស្រី ចាក់២កាំបិតហើយរុំលោភយ៉ាងព្រៃផ្សៃ

1 សប្តាហ៍ មុន 1571 តូ សុផល

សៀមរាប ៖ យុវជនឡើងកម្នាក់ ត្រូវអ្នកភូមិនិងគ្រួសារជនរងគ្រោះដេញតាមរហូតក្របួចបានវាយឡើងទ្រោមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច នៅគ្រានដែលជននេះបានលបឡើងលើផ្ទះចាប់ក្មេងស្រីរុំលោក តែដោយ្មេងស្រីរើបំរះខ្លាំងពេកជនល្មោកកាមនោះបានចាក់២កាំបិតឱ្យរបួសធ្ងន់ធ្ងរ ហើយធ្វើសកម្មភាពរុំលោភយ៉ាងព្រៃផ្សៃតែម្តង យកំពុងប្រតិបត្តិការណ៍ក៍ត្រូវម្តាយនាងមកទាន់។

បើតាមមន្ត្រីនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ខេត្តសៀមរាប បានបញ្ឃជាក់ថា ករណីរំលោភសេពសន្ថវៈនេះបានកើតឡើង កាលពីថ្ងៃទី ៧ ខែសីហាឆ្នាំ ២០១៨កន្លងមកនេះនៅស្រុកវ៉ារិន ខេត្តសៀមរាប។

មន្ត្រីដដែលបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ជ ស ន អាយុ ៨ឆ្នាំ នៅស្រុក វ៉ារិន ខេត្ត សៀមរាប នាងរងរបួសត្រូវដៃ២កន្លែងដោយជនដៃដល់ចាក់និងកូនកាំបិត និងស្នាមច្របាច់ក ព្រមទាំងរបួសភ្លៅភេទធ្ងន់ធ្ងរផងដែរ។

ចំណែក យុវនជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅ ឈុន ដែន អាយុ ២០ឆ្នាំ រស់នៅស្រុកជាមួយគ្នា ហើយត្រូវឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨ ម៉ោង ២១ យប់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បើតាម ចម្លើយសារភាពរបស់ជនសង្ស័យ ទៀម មីកាឌែន ហៅឈុន ដែន នោះ បានឆ្លើយថា ខ្លួនពិតជាបានឡើងលើផ្ទះជនរងគ្រោះ និងចាក់ជនរង២កាំបិត រួចទើបរំលោភ ហើយបំរុងសម្លាប់ជនរងគ្រោះចោលដែរ តែម្តាយនាងទៅទាន់ ខ្លួនក៍លោតចុះពីលើផ្ទះជនរងគ្រោះរត់ចូលព្រៃប៉ុន្តែបងប្អូនជនរងគ្រោះដេញចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច។

ចំណែចជនរងគ្រោះបានត្រូវរបួសត្រូងដៃឆ្វេង ២កាំបិត ប្រដាប់ភេទមានអាការៈហូរឈមខ្លាំង ហើយខណៈនេះនាងកំពុងតែ សំរាកព្យាបាលនៅមន្ទីពេទ្យកុមារ អង្គរ ។

ចំពោះជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅសាលាដំបូង ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ ។ហើយក្តោយពីសាកសួរជំហានដំបូង ចៅក្រមសើបសួរចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនា រងចាំចាត់ការបន្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ