ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅតុលាការ ពីបទបើកបរបង្កគ្រោះចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស

4 ខែ មុន 163 តូ សុផល

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា នគបាលបានឃាត់ខ្លួនជនជាតិចិន៣នាក់ រៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទបើកបរបង្កគ្រោះចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណី ។

ករណីទី១ : នៅ​​ថ្ងៃ​ទី​១០ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៤:​៣០នាទី​ កម្លាំងនគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​បញ្ជូនខ្លួន​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ចិន​ ឈ្មោះ WANG HUAN​ ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់​ ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ កាស៊ីណូ​ ហ្គោលឌែន​ ស្ថិតនៅ​ក្នុង​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ បើករថយន្ត​ថយក្រោយ​ បុក​ទ្វារ​កញ្ចក់​ និង​បុកអ្នកថ្មើរជើង​ម្នាក់ឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើងធ្ងន់ធ្ងរ ​។

ករណីទី២ : នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៩:១០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៤៨-១៤៩​ ស្ថិតនៅ​ក្នុង​ភូមិ​គីរីវ័ន​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HIGHLANDER​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2P-2033 បើកបរ​ដោយ​ឈ្មោះ​ FANG GUANG FENG ភេទ​ ប្រុស​ អាយុ​ ៤៣ឆ្នាំ​ ជនជាតិ​ ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EC3926985 មុខរបរ​ លក់​ដូរ​ ស្នាក់នៅ​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ មានទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​តាកែវ​1F-1868 បើកបរ​ដោយ​ឈ្មោះ​ ទិត​ សុជា​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ មុខរបរ​ លក់តាប៉ែ​ មានទីលំនៅ​ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ (ទិសដៅ​ផ្ទុយ​គ្នា​)​ ភ្លាមៗ​នោះ​អ្នក​បើកបរ​ម៉ូតូ​បាន​ខ្ទាត​មក​លើ​ផ្លូវ​ក៏​មាន​រថយន្ត​ ០១គ្រឿង​ទៀត​ម៉ាក​ TOYOTA VIP ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AB-3073 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ មេគង្គ​អ៉ិច​ប្រេស​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កិន​ពី​លើ​អ្នក​បើក​បរ​ម៉ូតូ​បណ្តាល ឲ្យស្លាប់តែម្តង​ ។ ចំណែក​រថយន្ត​ម៉ាក​ HIGHLANDER​ រត់​គេច​ រហូត​ដល់​ ចំណុច​មុខ​រោចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្ថិតនៅ​ក្នុង​ភូមិ​បិតត្រាង ឃុំ​បិតត្រាង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិតត្រាង​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​ អ្នកបើកបរ​បើកបរ​ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ TOYOTA VIP រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ FANG GUANG FENG បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

ករណីទី៣: វេលាម៉ោង១:១០នាទី​យប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១​គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខE00498881 (គ្មានប័ណ្ណបើកបរ និងមិន សហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល ) មុខរបរលក់ដូរ ស្នាក់នៅភូមិ២ សង្កាត់ លេខ២ ក្រុងព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត ។

លុះមក ដល់ចំណុចកើតហេតុបានបុកពីក្រោរថយន្ត០១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខN6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។គ្រោះថ្នាក់នេះមិនបង្កអោយមានមនុស្សរងរបួសទេ បណ្ដាលអោយ ខូចខាតរថយន្តទាំង០២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ។ ទោះជាអ្នកបើកបរបង្កហេតុជាជនជាតិចិនរូបនេះ មិនព្រមសារភាព យ៉ាងណាក៍ដោយ ប៉ុន្តែក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិ ចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!