ព្រឹតិ្តការណ៍ថ្មីៗ

ជោរតាមគ្នា! ជិះម៉ូតូ ដាក់បំពង់សុីមាំុងឮខ្លាំង និង បំពាក់ភ្លើងចាំងភ្នែក ត្រូវប៉ូលីសឃាត់សួរនាំ!

4 ខែ មុន 168 តូ សុផល

ព្រះសីហនុ៖ ប៉ូលីសស្រុកព្រៃនប់បានឃាត់ចាប់ម៉ូតូជាច្រើនគ្រឿងរបស់កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្នុងបិតត្រាំង ក្រោមហេតុផលថាម៉ូតូរបស់កម្មករទាំងអស់នេះ ដាក់បំពាក់ភ្លើងចាំងភ្នែកនិងខ្លះទៀតដាក់បំពង់សុីមាំុងឮខ្លាំង កាលពីវេលាថ្ងៃទី១០ សីហា២០១៨ ។

សមត្ងកិច្ចបានអោយដឹងថាម៉ូតូទាំងអស់នេះយកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត។ ប្រភពពីកម្មករដែលមានម៉ូតូត្រូវប៉ូលីសឃាត់ចាប់ថ្លែងក្នុងលក្ខខណ្ឌ័មិនអោយប្រាប់ឈ្មោះថា ករណីនេះខាងកម្មករទទួលស្គាល់ថាមានកំហុសទៅលើការដាក់បន្ថែមបច្ចេកទេសមិនត្រឹមត្រូវមួយចំនួនក្នុងម៉ូតូ ដោយសារតែចេះតែធ្វើតាមគ្នា និងបានស្នើសុំអោយសមត្ថកិច្ចយោគយល់តាមរយៈធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីឆាប់បានម៉ូតូ យកមក ជិះទៅធ្វើការវិញ។

ជុំវិញបញ្ហានេះសមត្ថកិច្ចស្រុកព្រៃនប់ថ្លែងពន្យល់ថា នេះជាវិធានការចាំបាច់ក្នុងការ ការពារកុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្រោយពិនិត្យឃើញថារៀងរាល់យប់នៅតាមផ្លូវជាតិ លេខ៤មានការបើកបរម៉ូតូបំពងសម្លេងឮខ្លាំង និងបើកភ្លើងឡាស៊ែរចាំងភ្នែកដែលងាយកើតមានគ្រោះថ្នាក់ជាយថាហេតុ។

សមត្ថកិច្ចថា មិនទាន់មានវិធានការដាក់ទោសទណ្ឌ័អ្វីធ្ងន់ធ្ងរទៅលើម្ចាស់ម៉ូតូទេ ដោយគ្រាន់តែចាត់វិធានការឃាត់ចាប់បណ្តោះអាសន្ន រួចអោយធ្វើកិច្ចសន្យាតាមនិតិវិធីតែប៉ុណ្ណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!