ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស៊ីនៅផ្ទះគេ ពេលស្រវឹងខ្លាំងដេកនៅផ្ទះគេ លុះយប់ជ្រៅរំលងអាធ្រាតប៉ុនប៉នរំលោភប្រពន្ធគេទៀត ចុងក្រោយជាប់គុកបានសម្រេច ….!

3 ខែ មុន 407 តូ សុផល

នៅវេម៉ោង ០៨ និង ០០ នាទីព្រឹក ត្រូវនឹងថ្ងៃទី ១០ ខែ សីហា គ.ស ២០១៨ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលពាក្យបណ្តឹងមួយរបស់ឈ្មោះ អ៊ុំ អឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំខ្យង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្តឹងទៅលើឈ្មោះ ជា វ៉ៃ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ពីបទប៉ុនប៉នរំលោភសេពសន្ថវៈមកលើប្រពន្ធរបស់ខ្លួន ។ 

ហេតុការណ៍ ៖ បង្កឲ្យមានករណីប៉ុនប៉នរំលោភសេពសន្ថវៈមួយកើតឡើងនោះ នៅល្ងាចថ្ងៃ ០៩ ខែ សីហា គ.ស២០១៨ វេលាម៉ោង ០៤ ទៅ ០៥.០០ នាទី ជនសង្ស័យបានមកផឹកស្រាសជាមួយប្តីជនរងគ្រោះនៅចំណុចខ្ទមចាំចំការ ស្ថិតនៅក្នុងភូមិ.ឃុំខាងលើ ។ ប៉ុន្តែqqqqqqqការផឹកស៊ីនោះបន្តរហូតដល់ម៉ោងប្រម៉ាណជាជាង ១១ យប់ ស្រវឹងខ្លាំងរៀងៗខ្លួនក៏នៅដេកខ្ទមចាំចំការនោះទាំងអស់គ្នា ។ លុះចន្លោះម៉ោង ០០ ទៅម៉ោង ១.០០ នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី ១០ ខែ សីហា គ.ស២០១៨ ជនសង្ស័យឈ្មោះ ជា វ៉ៃ ភេទប្រុស បានធ្វើសកម្មភាព វាលបៗចូលទៅក្នុងមុងប្តីប្រពន្ធរងគ្រោះ ក្នុងគោលបំណងរំលោភស្រ្តីរងគ្រោះ ។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាពត្រូវបានស្ត្រីរងគ្រោះដឹងខ្លួនទាន់ហើយស្រែកដាស់ប្តីឲ្យជួយ ពេលនោះក៏បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ បណ្តាឲ្យធ្លាក់កូកកំបិតចិតបន្លែមុខមុតស្រួចមានដងពណ៌លឿងទៅក្រោមរនាបរោងនោះ រួចលោតចុះមកដីរត់គេចខ្លួនបាត់ ។

ក្រោយពីទទួលពាក្យបណ្តឹងពីប្តីស្រ្តីរងគ្រោះភ្លាមកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវរកជនសង្ស័យជាបន្តបន្ទាប់រហូតម៉ោង ០៩.០០ នាទី នាថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបាននៅចំណុចផ្ទះរបស់ជនសង្ស័យផ្ទាល់តែម្តង រួចបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ។ 

បច្ចុប្បន្នឈ្មោះ ជា វៃ ភេទប្រុស ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ដោយផ្អែកពាក្យបណ្តឹងប្តីនិងស្រ្តីជនរងគ្រោះ រួមនឹងចម្លើយសារភាពរបស់ជនសង្ស័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ