ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង នៅក្នុងសង្កាត់ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ១២នាក់ ដកហូតបានរថយន្ត១គ្រឿង ម៉ូតូ៣៧គ្រឿង និងមាន់ជល់៧ក្បាល

1 ខែ មុន 156 តូ សុផល

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់ខាងលើនេះ ដឹកនាំបញ្ជាកម្លាំងដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ដោយមានកម្លាំងចូលរួមជាច្រើនរូប ក្រោមការបញ្ជាផ្ទាល់ពី លោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាក្នុងការចុះបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ រថយន្ត Tundra ០១គ្រឿង ម៉ូតូ ៣៧គ្រឿង មាន់ជល់ ០៧ក្បាល រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់ផងដែរ។

ក្រោយបង្ក្រាបបានទាំងជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ