ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ! គ្រាន់តែស្លាប់៩៣០នាក់របួសជាង២ពាន់នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

6 ថ្ងៃ មុន 333 តូ សុផល

ភ្នំពេញ ៖ មនុស្សយ៉ាងហោចណាស់៩៣០នាក់បានស្លាប់ និងចំនួន២៣៩៩នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយគិតក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០១៨ នេះ ហើយតួលេខនេះបានធ្លាក់ចុះជាងឆ្នាំ២០១៧កន្លងទៅ បើគិតរយៈពេលដូចគ្នា។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះលោក វរៈសេនីយ៍ឯក ថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងមួយឆមាស ឆ្នាំ២០១៨នេះករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅទូទាំងប្រទេសចំនួន១៦៣៣លើក បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ ថយចុះ២៧២លើក ស្មើនិង១៤ភាគរយ ដោយមានចំនួន១៩០៧លើក។

លោកឯក ថីវិសាល បានបញ្ជាក់ថា អ្នកស្លាប់គឺមានចំនួន៩៣០នាក់ថយចុះម្នាក់ ដែលឆ្នាំ២០១៧កន្លងទៅមានចំនួន៩៣១ នាក់ រងរបួសធ្ងន់១៥០៦នាក់លើ១៩៤៣នាក់ថយចុះ៤៣២នាក់ស្មើនិង២២ភាគរយហើយ របួសស្រាលចំនួន៨៩៣នាក់លើ១០៦៣នាក់ថយចុះ១៧០នាក់ស្មើ១៦ភាគរយ។ ហើយភាគច្រើនអ្នកដែលស្លាប់គឺដោយសារម៉ូតូហើយគ្មានពាក់មួកសុវត្ថិភាព។

លោកវរៈសេនីយ៍ឯកបានបន្តទៀតថា យានយន្តដែលបានខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគឺមានចំនួនជាងបីពាន់គ្រឿង ក្នុងនោះម៉ូតូមានចំនួន១៦៥៤គ្រឿង រថយន្ត តូចឬហៅថារថយន្តគ្រូសារមានចំនួន៨១៧គ្រឿង.រថយន្តធំធន់ធ្ងន់មានចំនួន៣៩៦គ្រឿង និងយានយន្តកែច្នៃមានប្រមាណ១៥២គ្រឿង។

សូមរំលឹកថាកាលពីឆ្នាំ២០១៧កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៦៩៦៥លើកបង្ករឲ្យអ្នកស្លាប់ មានចំនួន៤៤៨៦នាក់និងរងរបួសធ្ងន់ស្រាលចំនួន៧១៣៧នាក់។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ