ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋទីទាល់ក្រកំពុងសម្រាកព្យាបាលជំងឺ បានទទួលអំណោយពី លោកមេបញ្ជាការកងរាជអាវុធហត្ថ

3 ខែ មុន 100 តូ សុផល

ស្ទឹងត្រែង៖ ព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹងចំនួន០៤នាក់ ដែលមានជំងឺធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

អំណោយរួមមាន អង្ករ២០០គីទ្បូក្រាម, មី០៤កេះ, ទឹកសុទ្ធ០៤កេះ, ទឹកស៊ីអ៊ីវ០៤យួរ, ទឹកត្រី០៤យួរ និងថវិកាចំនួន ១,៧០០,០០០ រៀលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់