ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបុកម៉ូតូ ក្រឡាប់ផ្ងារជើងស្លាប់២របួសធ្ងន់១

1 សប្តាហ៍ មុន 210 តូ សុផល

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវៀងរថយន្តបុកជាមួយនិងម៉ូតូក្នុងទេសដៅបញ្ច្រាស់គ្នា។

បើតាមសេចក្តីរាយការណ៍មកថា ហេតុកសរគ្រោះថ្នាក់នេះ បានកើតឡើងនៅលើផ្លូវកៅស៊ូមួយកន្លែងខាងក្រោយសណ្ឋាគារសខថៃសាន្ត នាវេលាម៉ោងប្រមាណជា១០និង២០នាទីព្រឹកថ្ងៃទី១០សីហា២០១៨ នៅចុងនៅលើផ្លូវក្រាលកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះ មាន ១ ឈ្មោះ អ៊ុកសុភគ្រ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង(ស្លាប់) ។ ២ ឈ្មោះ ប៉ិច ចាន់ស៊ិនភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង(ស្លាប់) និង៣ ឈ្មោះអ៊ូ សិលា ភេទប្រុស អាយុ១ឆ្នាំង រស់នៅក្នុងភូមិស្រែព្រីងង្កាត់កំពង់ឆ្នាំង រងរបួសធ្ងន់ធ្ងរ។

ជនរងគ្រោះនេះ ជិះម៉ូតូម៉ាក់វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU9689 ឌុបគ្នា៣នាក់ បើកបរទិសដៅពីលិចទៅកើតដោយបញ្ច្រាស់ទិសគ្នា ជាមួយរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ផ្ទៃមេឃ មានដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 2C5214 បើកក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន ។លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅចំណែកផ្លូវខាងស្តាំដៃ ហើយបានបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលអោយអ្នកជិះម៉ូតូចូលក្រោមឡានជាប់ទាំងម៉ូតូនិងមនុស្សអូស ប្រមានជា៤០ម៉ែត្រ ក្រោមរថយន្ត បណ្តាលអោយស្លាប់ភ្លាមៗ២នាក់និងរបួសធ្ងន់ម្នាក់។

ក្រោយពេលកើតហេតុអ្នកបើបររថយន្តដឹកទឹកកក បានចុះរត់គេចខ្លួនបាត់ ខណះដែលសមត្ថកិច្ចនគបាលចរាចរណ៍ទៅដល់ដោយបន្សល់រថយន្តចោលកន្លែងកើតហេតុ។

ក្នុងគ្រានោះសមត្ថកិច្ច និងប្រជាពលរដ្ឋ បាននាំគ្នាគាស់រថយន្តអោយក្រឡាប់ ដើម្បីយកសាកសពជនរងគ្រោះចេញនិងយកអ្នករងរបួសធ្ងន់ ហើយបានហៅរថយន្តសង្គ្រោះដឹកយកទៅយកអ្នកដែលរបួសទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

ដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំង រងចាំធ្វើការដោះស្រាយតាមនិតិវិធី ខណះដែលរថយន្តដឹកទឹកកក ត្រូវបានគេដឹងពីអត្តសញ្ញាណថា ជាកម្មសិទ្ធរបស់អ្នកណានោះទេ ។

តែទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណដើម្បីចាត់ការតាមនិតិវិធីផងដែរ ។
ចំពោះសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ